កីឡា
សំបុត្រនៅសល់១០០០សន្លឹក សម្រាប់ ព្រះខ័នរាជស្វាយរៀង ប៉ះ Shan United ថ្ងៃស្អែក
សំបុត្រសម្រាប់ចូលទស្សនាផ្ទាល់រវាងក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ជាមួយក្រុមភ្ញៀវមកពីមីយ៉ាន់ម៉ា Shan United វេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ត្រូវបានលក់អស់ចំនួន១៣០០០សន្លឹកហើយ។

បើយោងតាមការប្រកាសរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ថា សំបុត្រនៅសល់ត្រឹមតែ១០០០សន្លឹកទៀតប៉ុណ្ណោះ។ ប្រការនេះមានន័យថា សំបុត្រប្រមាណ១៥០០០សន្លឹកជិតអស់ហើយ ក្នុងនោះលក់អស់១៣០០០សន្លឹក ហើយ១០០០សន្លឹកទៀតទំនងជាបានទៅក្រុមភ្ញៀវដែលត្រៀមសម្រាប់អ្នកគាំទ្ររបស់ខ្លួន ហើយនៅសល់ត្រឹមតែ១០០០សន្លឹកទៀតប៉ុណ្ណោះសម្រាប់អ្នកគាំទ្រទូទៅ។

ក្លិបព្រះខ័នរាជស្វាយរៀងបានរៀបចំផ្តល់ជូនជាពិសេសសម្រាប់អ្នកទិញសំបុត្រចូលទស្សនាការប្រកួតពានរង្វាន់អាស៊ីកម្រិតទី៣ដ៏សំខាន់នេះគឺ រាល់អ្នកទិញសំបុត្រចូលទស្សនាមានឱកាសឈ្នះរង្វាន់ម៉ូតូ ដែលមានចំនួន៥រង្វាន់ និងសម្រាប់អ្នកទិញចំនួន២២៥០នាក់ដំបូងទទួលបានគូប៉ុងមើលកុនថែមទៀត។ ជាពិសេសក្នុងការប្រកួតនោះពេលសម្រាកមានការប្រគំតន្ត្រីដោយតារាចម្រៀង ជី ដេវីដ ។

សូមបញ្ជាក់ថា នេះជាការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League ឆ្នាំ២០២៤-២៥ ខណៈជើងទី២នឹងប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ក្រុមដែលទទួលបានជ័យជម្នះនឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


