កីឡា
គ្រូ Shan United ជឿជាក់ធ្វើបានល្អ ប៉ះ ព្រះខ័នរាជស្វាយរៀង ថ្ងៃស្អែក
លោក Ono Hiroki គ្រូបង្វឹក Shan United បានលើកពីកីឡាករ ញាណ សុស៊ីដាន និង មិន រតនៈ ដែលជាកីឡាករមានគុណភាពគួរឲ្យប្រយ័ត្នក្នុងចំណោមកីឡាករបស់ព្រះខ័នរាជស្វាយរៀងទាំងមូល។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គ្រូបង្វឹកសញ្ជាតិជប៉ុន លោក Ono Hiroki បានលើកឡើងថា ៖«ខ្ញុំបានដឹងពីក្រុមព្រះខ័នរាជស្វាយរៀងដែលបាននាំចូលកីឡាករថ្មីដែរដូចជាកីឡាករលេខ៩៨ Moresche។ គាត់បានលេងជាមួយក្រុមអង្គរថាយហ្គឺរ ឃើញបង្ហាញគុណភាពល្អ ជាកីឡាករម្នាក់ដែលមានកម្រិតកំពូលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

លោកបានបន្តថា ៖«ខ្ញុំបានប្រាប់ក្រុមរបស់ខ្ញុំហើយគឺមិនមែនប្រយ័ត្នតែលើកីឡាករបរទេសប៉ុណ្ណោះទេ សូម្បីកីឡាករក្នុងស្រុករបស់ព្រះខ័នរាជស្វាយរៀងក៏ល្អដូចជាកីឡាករលេខ៣០ ញាណ សុស៊ីដាន កីឡាករលេខ២៦ មិន រតនៈ សុទ្ធតែមានគុណភាព»។
លោកបានបញ្ជាក់ដោយការជឿជាក់ថា ៖«ទោះបីជាលើកមុន យើងចាញ់ ៤-២ តែលើកនេះ យើងមានទំនុកចិត្តក្នុងការប្រកួត បន្ទាប់ពីយើងរៀបចំក្រុមជាថ្មី ហើយបានកែប្រែចំណុចខ្វះខាត។ ការប្រកួតគឺពិបាក តែយើងនឹងធ្វើឲ្យបានល្អ»។

ព្រះខ័នរាជស្វាយរៀង និង Shan United ត្រូវប្រកួតគ្នាវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League ឆ្នាំ២០២៤-២៥៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


