កីឡា
លោក Gyotoku ត្រូវបានតែងតាំងជាគ្រូជម្រើសជាតិកម្ពុជាផ្លូវការ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចតែងតាំងលោក Koji Gyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំជាផ្លូវការហើយដែលកុងត្រាមានរយៈពេលមួយឆ្នាំ។

ការងារសំខាន់របស់លោកក្នុងនាមជាគ្រូបង្គោលក្នុងឆ្នាំ២០២៥គឺ ដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាខែធ្នូ នៅប្រទេសថៃដែលដាក់គោលដៅឲ្យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ជម្រើសទី១ ពីព្រោះក្រុមជម្រើសជាតិជម្រើសទី១មានគ្មានពានរង្វាន់អន្តរជាតិផ្លូវការទេរហូតដល់ពេលនេះ។ យ៉ាងណា នៅពេលខាងមុខ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាអាចនឹងរៀបចំឲ្យមានការប្រកួតពានរង្វាន់ផ្លូវការណាមួយដែលត្រូវអញ្ជើញក្រុមជម្រើសជាតិផ្សេងឲ្យចូលរួមប្រកួត។
លោក Koji Gyotoku បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នកាលពីខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចែកផ្លូវគ្នាជាមួយគ្រូបង្គោល លោក Felix Dalmas។

លោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពអន្តរជាតិ ឈ្នះ ឆាយនីសតៃប៊ិ ដោយលទ្ធផល ៣-២ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់ពីមក កម្ពុជា បានចាញ់ ហុងកុង ដោយលទ្ធផល ០-៣ ក្នុងការប្រកួតមិត្តភាពនៅតឹកដីហុងកុង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ព្រមទាំងចាញ់ កាតារ ១-២ នៅទឹកដីកាតារ ក្នុងមិត្តភាពបិទទ្វារ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបានបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ផ្លូវការ ASEAN Championship ចំនួន៤ប្រកួតគឺឈ្នះ ទីម័រខាងកើត ២-១, ស្មើ ម៉ាឡេស៊ី ២-២, ចាញ់ សិង្ហបុរី ១-២ និងចាញ់ថៃ ២-៣ កាលពីចុងឆ្នាំ២០២៤។
លោក Koji Gyotoku បានចូលមកធ្វើការផ្នែកបាល់ទាត់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ដោយបានដឹកនាំតែក្រុមយុវជនប៉ុណ្ណោះគឺគិតចាប់ពីកម្រិតអាយុ១៥ឆ្នាំ ដល់២៣ឆ្នាំ។

សម្រាប់ការដឹកនាំកម្រិតយុវជន លោក Gyotoku បានបង្កើតកំណត់ល្អៗជាច្រើន ដូចជាជួយក្រុម U20 កម្ពុជាបានឡើងទៅជុំចុងក្រោយ ក្នុងពានរង្វាន់យុវជនអាស៊ីអាយុ២០ឆ្នាំ (AFC U20 Asian Cup) កាលពីឆ្នាំ២០២០។ ខែមិថុនា ឆ្នាំ២០២៤ លោកបានដឹកនាំក្រុម U16 កម្ពុជាមិនចាញ់សោះក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFF U16 Championship នៅប្រទេសឥណ្ឌូណេស៊ី ព្រមទាំងបានដឹកនាំក្រុម U20 កម្ពុជាប្រកួតជម្រុះ AFC U20 Asian Cup នៅឆាយនីសតៃប៊ិ។
លោកជាគ្រូបង្វឹកម្នាក់ដែលបានដឹកនាំយុវជនកម្ពុជាឲ្យស្គាល់ជ័យជម្នះលើក្រុមខ្លាំងៗដូចជា ថៃ វៀតណាម បារ៉ែន និងស្មើជាមួយចិនជាដើម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


