Connect with us

កីឡា

Liverpool នឹងលក់ខ្សែប្រយុទ្ធឆ្នើម​ ២នាក់ចេញ នៅរដូវក្តៅខាងមុខ

បានផុស

នៅ

ក្លិបហង្សក្រហម Liverpool គ្រោងនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួន ២ រូបចេញនៅដំណាច់រដូវកាលនេះ។

Darwin Nunez និង Luis Diaz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា កីឡាករ​ Darwin Nunez និង Luis Diaz អាចនឹងចាកចេញពី Liverpool នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

Nunez ត្រូវបាន Liverpool ចុះកុងត្រាយកបានពីក្រុម Benfica កាលពីរដូវក្តៅឆ្នាំ ២០២២ ក្នុងតម្លៃ ៩៣ លានដុល្លារអាមេរិក ខណៈកិច្ចសន្យារបស់គេ គឺនៅសល់ ៣ រដូវកាលជាងទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨។

Darwin Nunez

ចំណែក Diaz វិញ ត្រូវបានក្រុមហង្សក្រហមចុះកុងត្រាយកបានពីក្រុម Porto កាលពីរដូវក្តៅឆ្នាំ ២០២២ ដូចគ្នា ហើយកិច្ចសន្យារបស់គេ គឺនឹងអស់សុពលភាពនៅខែ មិថុនា ឆ្នាំ ២០២៧៕

Luis Diaz

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម