កីឡា
ញាក់សាច់! ក្លិប Liverpool គ្រោងចាយលុយ ១៦០ លានដុល្លារ ទិញយកជើងស៊ុតម្នាក់ ប្រចាំលីគអង់គ្លេស
ក្លិបហង្សក្រហម Liverpool គ្រោងចាយលុយធំជាថ្មីនៅរដូវកាល ២០២៥-២០២៦ នេះ ដើម្បីចុះកិច្ចសន្យាយកខ្សែប្រយុទ្ធរបស់ក្រុម Newcastle United កីឡាករ Alexander Isak។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Liverpool បានរៀបចំកញ្ចប់ទឹកប្រាក់ចំនួន ១៦០ លានដុល្លារអាមេរិក ដើម្បីដេញថ្លៃយកកីឡាករ Isak នៅរដូវក្តៅនេះ។

ទោះបីជាយ៉ាងណា គិតត្រឹមពេលនេះ Isak មិនទាន់មានតម្រុយជាក់លាក់ណាមួយ ដែលបញ្ជាក់ថា រូបគេអាចនឹងផ្លាស់ទៅកាន់ Liverpool នៅឡើយ ដោយសាររូបគេបានទុកអាទិភាពនៃការចាកចេញរបស់ខ្លួន ស្ថិតនៅលើក្លិប Newcastle ជាអ្នកសម្រេច។
គួរឱ្យដឹងថា Liverpool មានបំណងចង់បាន Isak នៅរដូវកាលនេះ ដោយសារពួកគេ ចង់យកខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត រូបនេះទៅជំនួសកន្លែងរបស់ Darwin Nunez ដែលក្លិបនឹងអនុញ្ញាតឱ្យចាកចេញនៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


