កីឡា
គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក ធ្វើមហាសន្និបាតបូកសរុបការងារ និងលើកទិសដៅ ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងសមាជិក អង្គការស្ប៉េស្យាល់អូឡាំពិកអាស៊ីប៉ាស៊ីហ្វិក បានរៀបចំធ្វើមហាសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ ២០២៥ ជាបន្តទៀត។

លោក សែម សុខា
ថ្លែងក្នុងពិធីបើកមហាសន្និបាតលោក សែម សុខា តំណាងលោក ជា សុមេធី ប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានឲ្យដឹងថា ជាកិត្តិយសសម្រាប់លោកដែលមានវត្តមាននាឱកាសនេះដែលនេះជាបុព្វហេតុឆ្ពោះទៅរកភាពប្រសើរឡើង នៃជីវិតរបស់អត្តពលិកជាជនបញ្ញាខ្សោយ។
មហាសន្និបាតនេះគឺរួមគ្នាដើម្បីអបអរសាទរសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗដែលសម្រេចបានរបស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាលើការលើកកម្ពស់ចូលរួមស្មើមុខស្មើមាត់រវាងជនបញ្ញាខ្សោយ និងជនមិនបញ្ញាខ្សោយនៅក្នុងសហគមន៍។

ទិដ្ឋភាពប្រជុំព្រឹកមិញ
ចំពោះទិសដៅសកម្មភាពការងារសម្រាប់ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា រួមមាន៖
– ខែមីនា ឆ្នាំ២០២៥ មហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ (ភ្នំពេញ)
– ខែឧសភា ឆ្នាំ២០២៥ កម្មវិធីត្រួតពិនិត្យសុខភាព និងកីឡាសម្រាប់ក្មេងបញ្ញាខ្សោយ ២-៧ ឆ្នាំ (រាជធានីភ្នំពេញ)
– ខែមិថុនា ឆ្នាំ២០២៥ កម្មវិធីកីឡាសម្រាប់ក្មេងបញ្ញាខ្សោយ ២-៧ ឆ្នាំ (ខេត្តកណ្ដាល)
– ខែកក្ដដា ឆ្នាំ២០២៥ ការប្រកួតថ្នាក់រាជធានី-ខេត្ត (ខេត្តព្រៃវែង)
– ខែសីហា ឆ្នាំ២០២៥ ការប្រកួតថ្នាក់រាជធានី-ខេត្ត (ខេត្តកំពង់ធំ)
– ខែកញ្ញា ឆ្នាំ២០២៥ ការប្រកួតថ្នាក់រាជធានី-ខេត្ត (ខេត្តកំពង់ស្ពឺ)
– ខែកញ្ញា ឆ្នាំ២០២៥ ការប្រកួតថ្នាក់រាជធានី-ខេត្ត (ខេត្តបាត់ដំបង)
– ខែតុលា ឆ្នាំ២០២៥ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក (ខេត្តប៉ៃលិន)
– ខែតុលា ឆ្នាំ២០២៥ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក (ខេត្តកោះកុង)
– ខែតុលា ឆ្នាំ២០២៥ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាស្ប៉េស្យលា់អូឡាំពិក (ខេត្តកែប)
– ខែតុល ឆ្នាំ២០២៥ សន្និសីតភាពជាអ្នកដឹកនាំ Leadership Conference (ប្រទេសថៃ)
– ខែវិច្ឆិកា ឆ្នាំ២០២៥ ការប្រកួតថ្នាក់តំបន់អាស៊ីអាគ្នេយ៍ Southeast Asia Football (ឥណ្ឌូណេស៊ី)
– ខែវិច្ឆិកា ឆ្នាំ២០២៥ ការប្រកួតថ្នាក់ជាតិ និងវេទិកាអាណាព្យាបាល (ភ្នំពេញ)
បញ្ជាក់ដែរថា មហាសន្និបាតបូកសរុបការងារ និងលើកទិសដៅ ឆ្នាំ២០២៥ នេះធ្វើឡើងក្នុងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ មហាសន្និបាតនេះដែរដឹកនាំដោយលោក សែម សុខា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការ តំណាងលោក ជា សុមេធី និងភាគីពាក់ព័ន្ធជាច្រើនផងដែរ៕



ទិដ្ឋភាពប្រជុំព្រឹកមិញ
អត្តបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


