កីឡា
អតីតកីឡាការិនី ប៉ាល់ ឆរស្ម៊ី៖ យើងលឺសូរគ្រាប់ភ័យព្រួយប៉ុណ្ណឹង ចុះទម្រាំកងទ័ពជួរមុខមិនដឹងលំបាកយ៉ាងណា
អតីតកីឡាការិនីឆ្នើមរបស់កម្ពុជា ប៉ាល់ ឆរស្ម៊ី សង្វេគអាណិតដល់ជនភៀសសឹក និងវីរកងទ័ពជាខ្លាំងចំពោះទុក្ខវេទនាអំឡុងពេលសត្រូវឈ្លានពាន ស្របពេលម្នាក់ៗគ្រាន់តែឃើញដ្រូនហោះ ឬឃើញដោយប្រយោលភិតភ័យប៉ុណ្ណឹងទៅហើយ។

សកម្មភាពឧបត្ថម្ភកន្លងទៅ
អតីតកីឡាការិនីជម្រើសជាតិ ប៉ាល់ ឆរស្ម៊ី បានឲ្យដឹងថា អំឡុងពេលដឹកស្បៀង និងសម្ភារទៅជួយជនភៀសសឹក កងទ័ព កន្លងទៅនេះគឺបានឃើញដ្រូនហោះ និងជួបការលំបាកខ្លះៗដែរ ប៉ុន្តែមិនបានបង្អាក់សកម្មភាពសប្បុរសធម៌របស់ក្រុមខ្លួនបានឡើយ។ ម្នាក់ៗគ្រាន់តែលឺ ឬឃើញប៉ុណ្ណឹងមានការភ័យខ្លាចទៅហើយចុះទម្រាំកងទ័ពជួរមុខដែលជួបផ្ទាល់ទៀតនោះប្រឈមគ្រោះថ្នាក់យ៉ាងណាខ្លះទៅ។
កីឡាការិនីឆ្នើមប្រចាំស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះបន្តទៀតថា ខ្លួនពិតជាគោរពដឹងគុណចំពោះការលះបង់គ្រប់យ៉ាងរបស់កងទ័ពមានទាំងការភ័យខ្លាច ការប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ការរងទុក្ខវេទនាផ្សេងៗអំឡុងការឈ្លានពានរបស់សៀមនៅពេលនេះ។

សកម្មភាពឧបត្ថម្ភកន្លងទៅ
ទាំងនេះហើយដែលធ្វើឲ្យខ្លួនត្រូវតែតបស្នង និងជួយគ្រប់យ៉ាងដែលខ្លួនអាចធ្វើបានសម្រាប់អ្នកនៅជួរក្រោយនេះដូចជាកៀរគររកជំនួយ រកស្បៀង រកសម្ភារប្រើប្រាស់ចាំបាច់ ថ្នាំសង្កូវ និងថវិកាជាដើម។ ការជួយទាំងនេះគឺបានសម្រាលទុក្ខលំបាករបស់ជនភៀសសឹកផង ជួយដល់ការច្បាំងទប់ទល់សត្រូវផង និងជាការសាមគ្គីគ្នារបស់ប្រជាជនខ្មែររួមគ្នាប្រឆាំការឈ្លានពានពីសត្រូវរហូតដណ្ដើមឲ្យបានជ័យជម្នះ។

ក្រុមសប្បុរសធម៌របស់ ប៉ាល់ ឆរស្ម៉ី
បញ្ជាក់ដែរថា អំឡុងការឈ្លានពានរបស់សៀមមកលើកម្ពុជាពីរលើកនេះអតីតកីឡាការិនី ប៉ាល់ ឆរស្ម៊ី និងក្រុមការងារស្ម័គ្របានចុះជូយដល់ជនភៀសសឹកជាច្រើនលើកបានសម្រាលទុក្ខលំបាកមួយចំនួនធំ។ ការឈ្លានពានជាលើកទី២ របស់សៀមមកលើកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះនៅមិនទាន់បញ្ឈប់នៅឡើយទេ។ នៅថ្ងៃទី២៨ ខែធ្នូ ២០២៥ ខាងមុខនេះ ក្រុមសប្បុរសធម៌របស់ ប៉ាល់ ឆរស្ម៊ី នឹងត្រូវយកជំនួយទៅជួយជនភៀសសឹកជាថ្មីទៀត៕

ក្រុមសប្បុរសធម៌របស់ ប៉ាល់ ឆរស្ម៉ី

ប៉ាល់ ឆរស្ម៉ី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


