កីឡា
ជារៀងរាល់ឆ្នាំ ស្ត្រីចូលរួមច្រើនជាងបុរស ក្នុងទិវារត់ប្រណាំង ៨ មីនា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ នៅថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៦។ នេះនឹងក្លាយជាការរៀបចំលើកទី ៥ បន្ទាប់ពីរៀបចំដំបូងនៅឆ្នាំ ២០២០។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងការរៀបចំកន្លងមក ស្ត្រីមានចំនួនចូលរួមផុសផុលជាងបុរស។ នេះបើតាមប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅ NOCC ថ្ងៃ សុក្រ ទី ៣០ ខែ មករា ឆ្នាំ ២០២៦ លោក វ៉ាត់ ចំរើន បានលើកឡើង ថា ការរៀបចំ «ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ» នេះឡើង គឺដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងជំរុញស្ត្រីឱ្យចូលរួមក្នុងវិស័យកីឡា។ ការរៀបចំ ៤ លើកកន្លងមក ដោយគិតទាំងលើកទី៥ នេះទៀត គឺស្ត្រីមានកំណើនចូលរួមច្រើនជាងបុរស ពោលគឺរហូតដល់ទៅ ៦០%។

លោក វ៉ាត់ ចំរើន បានមានប្រសាន៍ ថា ៖«យើងវាយតម្លៃ ៥ ឆ្នាំមកហើយ ហើយយើងឃើញថាការចូលរួមរបស់ស្ត្រីក្នុងទិវារត់ប្រណាំងនៅថ្ងៃទី ៨ មីនា នេះមានការកើនឡើងជារៀងរាល់ឆ្នាំ។ មកដល់ឥឡូវនេះ យើងអាចចាត់ទុក ថា យើងជោគជ័យចំពោះការចូលរួមពីស្ត្រី។ ស្ត្រីចូលរួមច្រើនជាងបុរសក្នុងទិវារត់ប្រណាំងនៅថ្ងៃទី ៨ មីនា នេះរហូតដល់ទៅ ៦០%»។
លោក វ៉ាត់ ចំរើន បានឱ្យដឹងដែរ ថា មកដល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមចំនួន ៣,០០០ នាក់ហើយ ខណៈតាមការរំពឹងទុកនឹងមានអ្នកចូលរួមច្រើនលើសឆ្នាំមុនៗរហូតដល់ទៅ ៤,០០០ នាក់។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកគណៈកម្មការរៀបចំរត់ប្រណាំងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ទិវារត់ប្រណាំងដើម្បីអបអរសាទរទិវា ៨មីនា មាន២វិញ្ញាសាគឺចម្ងាយ១០គីឡូម៉ែត្រ និងចម្ងាយ៤គីឡូម៉ែត្រដែលផ្តោតសំខាន់លើស្ត្រីគ្រប់វ័យអាចចូលរួមរត់បាន។ ការចូលរួមនេះបានទាំងបុរស និងស្ត្រី ទាំងអាជីព និងមិនអាជីពជាលក្ខណៈក្រុមហ៊ុន ក្រុមគ្រួសារ និងមិត្តភក្តិ។

លោកបានបញ្ជាក់បន្ថែម ថា គណៈកម្មការរៀបចំការប្រកួត គឺយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះអ្នកចូលរួម ដោយនឹងទទួលខុសត្រូវលើបច្ចេកទេស សុវត្ថិភាពចរាចរណ៍ រៀបចំទីកន្លែងសង្គ្រោះបឋម និងទីតាំងដាក់ទឹកតាមដងខ្លួនរត់សម្រាប់អ្នករត់អាចទទួលបាន។
សម្រាប់វិញ្ញាសាចម្ងាយ ១០ គីឡូម៉ែត្រនឹងចាប់ផ្តើមចេញដំណើរវេលាម៉ោង ៥:៣០នាទីព្រឹក និងចម្ងាយ ៤គីឡូម៉ែត្រចាប់ផ្តើមចេញដំណើរវេលាម៉ោង ៥:៤៥នាទីព្រឹក។ វិញ្ញាសាទាំងពីនឹងចាប់ផ្តើមពីឧទ្យានមុខវត្តបទុមវត្តី ដើម្បីឆ្ពោះមកទីតាំងផ្តាច់ព្រ័ត្រ៕



អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


