កីឡា
ម្ចាស់មេដាយស៊ីហ្គេម ៦គ្រឿងនៅកម្ពុជា ប៉ាល់ ឆរស្ម៊ី ទៅជួយឧបត្ថម្ភជនភៀសសឹកមុនមួយថ្ងៃទើបសៀមទម្លាក់គ្រាប់តាមផ្លូវនោះ
ម្ចាស់មេដាយស៊ីហ្គេម ៦គ្រឿង ឆ្នាំ២០២៣ នៅកម្ពុជា ប៉ាល់ ឆរស្ម៊ី អំឡុងសង្គ្រាមឈ្លានពានរបស់ប្រទេសសៀមពីរលើកនេះអ្នកនាង និងក្រុមស្ម័គ្រចិត្តបានចុះជួយជនភៀសសឹក និងវីរកងទ័ពយ៉ាងសកម្មដោយមិនសូវបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននោះឡើយ។

អ្នកនាង ប៉ាល់ ឆរស្ម៊ី
អតីតកីឡាការិនីឆ្នើមរបស់កម្ពុជា ប៉ាល់ ឆរស្ម៊ី បានឲ្យដឹងថា អំឡុងសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជានេះគឺក្រុមស្ម័គ្រចិត្តដែលដឹកនាំដោយលោក យ៉ាំ ថៃសាន រួមទាំងខ្លួនផ្ទាល់បានចុះទៅជួយដល់ជនភៀសសឹក និងវីរកងទ័ពបាន ៥ដងហើយ និងគម្រោងទៅជាថ្មីទៀតអំឡុងថ្ងៃទី២៨ ខែធ្នូ ខាងមុខទៀត។
អំឡុងពេលចុះទៅជួយជនភៀសសឹកនោះដែរកាលពីថ្ងៃទី១៨ ខែធ្នូ ក្រុមការងារទៅទម្លាក់សម្ភារនៅឯខេត្តឧត្តរមានជ័យមុនមួយថ្ងៃស្អែកឡើងថ្ងៃទី១៩ ខែធ្នូ នៅតាមផ្លូវដែលខ្លួនបានជិះក៏ត្រូវបានដ្រូនរបស់សៀមទម្លាក់ផងដែរ។ ពោលការទម្លាក់នោះគឺខុសត្រូវគ្នាតែមួយថ្ងៃប៉ុណ្ណោះនៅពេលដែលក្រុមការងារបានចុះទៅទីនោះ។

ទិដ្ឋភាពផ្ដល់ជំនួយ
ម្ចាស់មេដាយស៊ីហ្គេម ៦គ្រឿងខាងលើបន្តទៀតថា ពេលដែលចុះទៅដល់ផ្ទាល់ជនភៀសសឹកជួបការលំបាកខ្លាំងក្នុងការរស់នៅទាំងការសម្រាក អាហារហូបចុក សម្ភារប្រើប្រាស់ផ្សេងៗ និងអនាម័យជាដើម។
ប៉ាល់ ឆរស្ម៊ី បន្ថែមទៀតថា ទិដ្ឋភាពលំបាកវេទនាត្រូវរត់ចេញពីផ្ទះសម្បែង និងការឈ្លានពានយ៉ាងឃោរឃៅរបស់សៀមនេះបានធ្វើឲ្យខ្លួនរួមទាំងក្រុមស្ម័គ្រផ្សេងៗឈឺចាប់ និងមានភាពអាណិតអាសូរខ្មែរគ្នាឯងរហូតមិនអាចនៅស្ងៀមសំងំសុខបានទើបនាំគ្នារៃអង្គាស និងស្វែងរកជំនួយជួយគ្នាក្នុងគ្រាលំបាកមួយនេះ។

ទិដ្ឋភាពផ្ដល់ជំនួយ
បញ្ជាក់ដែរថា អំឡុងការឈ្លានពានរបស់សៀមមកលើកម្ពុជាពីរលើកនេះអតីតកីឡាការិនីកម្ពុជា ប៉ាល់ ឆរស្ម៊ី និងក្រុមការងារស្ម័គ្របានចុះជូយដល់ជនភៀសសឹកជាសម្ភារ ថ្នាំសង្កូវ អាហារ និងរបស់ប្រើប្រាស់បានជាច្រើនជួយសម្រាលទុក្ខលំបាកតាមបណ្ដោយព្រំដែនកន្លងមក។ ការឈ្លានពានជាលើកទី២ របស់សៀមមកលើកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះនៅមិនទាន់បញ្ឈប់នៅឡើយទេ ស្របពេលជនភៀសសឹកឡើងដល់ជាង ៥០ម៉ឺននាក់មកហើយ៕


អ្នកនាង ប៉ាល់ ឆរស្ម៊ី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


