កីឡា
មន្ត្រីអាជ្ញាកណ្តាល VAR មកពីកូរ៉េ ខណៈអាជ្ញាកណ្តាលលើទីលានមិនទាន់បង្ហាញក្នុងវគ្គផ្តាច់ព្រ័ត្រ AFC CL នៅកម្ពុជា
អាជ្ញាកណ្តាលលើទីលាននៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ រវាង ព្រះខ័នរាជស្វាយរៀង និង Arkadag នៅមិនទាន់ត្រូវបានបង្ហាញជាសាធារណៈឡើយ។

ការមិនទាន់បង្ហាញអាជ្ញាកណ្តាលលើទីលាន ក៏ដូចជាជំនួយការអាជ្ញាកណ្តាលទាំងពីរ គឺជាការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។ ការធ្វើបែបនេះក៏អាចផ្នែកមួយនៃសុវត្ថិភាពរបស់មន្ត្រីអាជ្ញាកណ្តាលនៅលើទីលានដែរ។

ចំណែកមន្ត្រីអាជ្ញាកណ្តាលវីដេអូជំនួយ (VAR) ត្រូវបានដឹងថា មកពីប្រទេសកូរ៉េខាងត្បូង ប៉ុន្តែសមាសភាពក៏មិនទាន់ត្រូវបានបញ្ចេញឡើយ។ ជាមួយគ្នានេះ មន្ត្រីស្នងការប្រកួតមកពីទីក្រុងហុងកុង និងមន្ត្រីវាយតម្លៃអាជ្ញាកណ្តាលមកពីប្រទេសស៊ីរី។ នេះបើតាមការឲ្យដឹងពី BTV News។
នៅពេលនេះ ឧបករណ៍វីដេអូជំនួយអាជ្ញាកណ្តាល (VAR) បាន និងកំពុងដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ រវាង ព្រះខ័នរាជស្វាយរៀង និង Arkadag វេលាម៉ោង៧យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ អាចនឹងក្លាយជាការប្រកួតដែលមានអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់អាស៊ីមួយនេះ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


