Connect with us

កីឡា

សន្ទុះ​ការ​គាំទ្រ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ព្រះខ័នរាជស្វាយរៀង​ កាន់​តែ​ច្រើន​​ឡើង​ៗ​ បណ្ដា​ខេត្ត​ទាំង​នេះ​នឹង​បញ្ចាំ​ LED ទស្សនា

បានផុស

នៅ

បន្ទាប់​ពី​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ និង​ជា​ការ​ប្រកួត​ដែល​បង្ហាញ​ពី​​មោទកភាព​ចំពោះ​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​រវាង​ក្រុម​ព្រះខ័នរាជស្វាយរៀង​ជា​មួយ​ក្រុម​ភ្ញៀវ​ FK​ Arkadag នា​ថ្ងៃ​ទី១០​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ តាម​បណ្ដា​ខេត្ត​បាន​ប្រកាស​នឹង​បញ្ចាំ​ង​តាម​រយៈ​ទូរទស្សន៍​ LED​ ខ្នាត​ធំ​ជា​បន្តបន្ទាប់​ជូន​ប្រជា​ពល​រដ្ឋ​ទស្សនា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពតំណាង

បណ្ដា​ខេត្ត​ដែល​នឹង​ដាក់​បញ្ចាំ​ LED​ ជូន​អ្នក​គាំទ្រ​បាន​ទស្សនា​នោះ​រួម​មាន​ ទី១​ ខេត្ត​ស្វាយរៀង​ ដែល​ជា​ទឹកដី​របស់​ក្លឹប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​តែ​ម្ដង។​ ក្នុង​ខេត្ត​នេះ​នឹង​ដាក់​បញ្ចាំ​ ៣ទីតាំង​រួម​មាន​ ទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ទីតាំងខាងមុខសណ្ឋាគារវ៉ៃគោ និង​​ទីតាំងរង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១ ។​

រូបភាពតំណាង

ចំណែក​នៅ​ខេត្ត​ផ្សេង​ទៀត​គឺ​ ទី២​ ខេត្ត​សៀមរាប​ ទី៣​ ខេត្ត​ពោធិ៍សាត់ ទី៤​ ខេត្ត​កំពង់ធំ​ ទី៥​ ខេត្ត​រតនគិរី​ ទី៥​ ខេត្ត​កំពង់ចាម​ ទី៦ សួនច្បារ​វឌ្ឍនៈ​ (រាជធានីភ្នំពេញ)​ ទី៧ ខេត្តស្ទឹងត្រែង ហើយអាចនឹងមានខេត្តមួយចំនួនទៀត ដែលគ្រោងនឹងបញ្ចាំង LED ដូចគ្នា ។​ នៅ​កៀក​ថ្ងៃ​ប្រកួត​ម​ក​ដល់​អាច​នឹង​មាន​បញ្ចាំ​ង​នៅ​ទីតាំង​ផ្សេងៗ​ទៀត​មិន​ថា​នៅ​រាជធានី​ភ្នំពេញ​ ឬ​បណ្ដា​ខេត្ត​​ទេ​ ពីព្រោះ​សន្ទុះ​នៃ​ការ​គាំទ្រ​ និង​ការ​ទន្ទឹង​រង់ចាំ​ទស្សនា​ចេះ​តែ​កើន​ឡើង​ជា​បន្តបន្ទាប់។​ ដូច្នេះ​អ្នក​គាំទ្រ​ដែល​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នេះ​អាច​អញ្ជើញ​ទៅ​ទស្សនា​ការ​ប្រកួត​នៅ​ទីតាំង​ដែល​បាន​បញ្ជាក់​ខាង​លើ។​

ទិដ្ឋភាពអ្នក​គាំទ្រ​កន្លងទៅ

សូម​ជម្រាប​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ AFC Challenge League ​​រវាង​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង​ ប៉ះ​ FK Arkadag ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០​ ឧសភា​ ឆ្នាំ​២០២៥​ ក្នុង​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ចាប់​ពី​ម៉ោង​ ៧​យប់​តទៅ៕​​

អត្ថបទ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៦ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម