កីឡា
កីឡាករ FK Arkadag ក្រុមទាំងមូលត្រៀមខ្លួនរួចរាល់សម្រាប់យកជ័យជម្នះនៅថ្ងៃស្អែកនេះ
កីឡាករ Mekan Saparov របស់ក្រុម FK Arkadag ថាក្រុមទាំងមូលត្រៀមខ្លួនបានរួចរាល់ហើយសម្រាប់យកជ័យជម្នះវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ជាមួយម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងនៅថ្ងៃស្អែកនេះ។

កីឡាករ Mekan Saparov
កូនក្រុមរបស់ FK Arkadag ខាងលើនេះមានជំនឿចិត្តខ្ពស់ និងតាំងចិត្តក្នុងការដណ្ដើមយកជ័យជម្នះឲ្យបានលើក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដោយបញ្ជាក់ថាគ្រប់គ្នាបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតថ្ងៃស្អែកនេះ។

លោក Ahmet Allaberdiyev
ចំណែកគ្រូបង្វឹកលោក Ahmet Allaberdiyev អរគុណដល់ក្រុមការងារ និងកីឡាករដែលខំប្រឹងរហូតដល់វគ្គផ្ដាច់ព្រ័ត្រនេះ។ ពួកលោកដាក់អ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីការប្រកួតស្អែកនេះ។ ស្អែកនឹងមានអ្នកគាំទ្រចូលពេញពហុកីឡដ្ឋានតែវានឹងបានផ្ដល់កម្លាំងចិត្តដល់ក្រុមលោករឹតតែខ្លាំងដើម្បីចង់បានពានរង្វាន់មួយនេះ។ ព្រះខ័នរាជស្វាយរៀងជាក្រុមខ្លាំងមួយតែចាំមើលលទ្ធផលស្អែកទាំងអស់គ្នា។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
បញ្ជាក់ដែរថា ពានរង្វាន់ AFC Challenge League ឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅស្អែកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការហ្វឹកហាត់ សន្និសីទសារព័ត៌មាន សំបុត្រទស្សនា ការរៀបចំផ្សេងៗគឺរួចរាល់ហើយសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ។ ព្រះខ័នរាជស្វាយរៀង ឬ FK Arkadag ជាអ្នកលើកពានរង្វាន់កម្រិតទី៣ ក្លឹបនៅតំបន់អាស៊ី AFC Challenge League ឆ្នាំ២០២៤-២០២៥ នៅកម្ពុជា៕

អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ