កីឡា
AFC ថា នឹងមានមនុស្ស៦ម៉ឺននាក់លើកទឹកចិត្ត ព្រះខ័នរាជស្វាយរៀង យប់នេះ
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានធ្វើការវិភាគលើការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League រវាង ព្រះខ័នរាជស្វាយរៀង និង FK Arkadag វេលាម៉ោង៧យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដោយរំពឹងមានអ្នកគាំទ្រប្រមាណ៦ម៉ឺននាក់មើលផ្ទាល់។

មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង បានកំពុងជោគជ័យនៅក្នុងរដូវកាលនេះដោយការពារជើងឯកលីគកំពូលកម្ពុជាបានសម្រេច និងឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ព្រមទាំងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
ចំណែកក្រុម Arkadag ទើបតែចាប់ផ្តើមយុទ្ធនាការការពារជើងឯកលីគកំពូលតួកមេនីស្ថានបាន៥ប្រកួតប៉ុណ្ណោះពោលគឺឈ្នះទាំង៥ប្រកួត ហើយឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League។

គ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង លោក Munoz បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ការឈានដល់វគ្គផ្តាច់ព្រ័ត្រគឺជារឿងដ៏លំបាក ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺផ្តោតសំខាន់លើការគ្រប់គ្រងស្មារតីឲ្យមានទំនុកចិត្ត។
លោកថា ៖«នេះជាការប្រកួតដ៏រំភើបរំផុត។ នេះជាអ្វីដែលយើងចង់បាន ហើយរឹតតែពិសេសនោះគឺការប្រកួតនៅលើទឹកដីកម្ពុជា។ យើងហ្វឹកហាត់ខ្លាំងបំផុត ហើយយើងនឹងផ្តល់ការប្រកួតដ៏អស្ចារ្យដល់អ្នកគាំទ្ររបស់យើង»។

ក្លិបព្រះខ័នរាជស្វាយរៀងបានប្រកាសពីសំបុត្រចំនួន ៥៣ ០០០សន្លឹកត្រូវបានលក់អស់ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់អាស៊ីបានលើកឡើងថា ក្លិបព្រះខ័នរាជស្វាយរៀងនឹងមានអ្នកគាំទ្រប្រមាណ៦ម៉ឺននាក់ដើម្បីស្រែកហ៊ោគាំទ្រពួកគេក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រធំបំផុតនៅកម្ពុជា។

លោក Munoz បាននិយាយថា ៖«ខ្ញុំពិតជាអរគុណជាពិសេសដល់អ្នកគាំទ្រ ពីព្រោះខ្ញុំដឹងថា ការស្វែងរកសំបុត្រពិតជាពិបាក។ ការប្រកួតនឹងផ្សាយបន្តតាម LED ទូទាំងប្រទេស ហើយយើងនឹងផ្តល់ឲ្យពួកគាត់សប្បាយរីករាយ»។

ចំណែកលោក Allaberdiyev គ្រូបង្វឹក Arkadag បានលើកឡើងថា គឺត្រូវតែឈ្នះតែម្យ៉ាងគត់ដែលនឹងផ្តល់កូនក្រុមរបស់លោកកាន់តែមានទំនុកចិត្ត និងបទពិសោធសម្រាប់អាជីពរបស់ពួកគេ។

«យើងនឹងប្រឹងឲ្យអស់លទ្ធភាពដើម្បីឈ្នះ ពីព្រោះវាជាការប្រកួតដ៏សំខាន់សម្រាប់ពួកយើង។ វាមិនមែនជាការងាយស្រួលទេដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ពេលយើងឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ មានន័យថា យើងកំពុងធ្វើរឿងត្រឹមត្រូវហើយ។ យើងនឹងលើកពាន»។ លោកសង្កត់ថា ការលេងនៅលើទីលានដែលមានអ្នកគាំទ្រពេញគឺរឹតតែធ្វើឲ្យពួកគាត់មានកម្លាំងចិត្ត និងអារម្មណ៍ពុះកញ្ជ្រោលដើម្បីជ័យជម្នះ»៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ