កីឡា
ចាប់លក់ហើយ! សំបុត្រវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ មានរង្វាន់រថយន្ត និងម៉ូតូ
សំបុត្រសម្រាប់ទស្សនា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ចាប់ផ្តើមបើកលក់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ទីតាំងលក់នៅពហុកីឡដ្ឋានជាតិ អូឡាំពិក និងតាម App។

តម្លៃសំបុត្រមាន២ប្រភេទ គឺ
- ប្រភេទ A មានតម្លៃ ១៧,០០០រៀល ដែលសំបុត្រនេះមាន ឱកាសឈ្នះរង្វាន់រថយន្ត១គ្រឿង។
- ប្រភេទ B មានតម្លៃ ១០,០០០រៀល ដែលសំបុត្រនេះមានឱកាសឈ្នះរង្វាន់ម៉ូតូ (៣រង្វាន់)។
សំបុត្រចាប់ផ្តើមលក់វេលាម៉ោង១០ព្រឹក ដល់ម៉ោង៦ល្ងាច ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានទីតាំងលក់នៅ ពហុកីឡដ្ឋាន អូឡាំពិក និងតាមរយៈ App: Live by Wonder Pass ផងដែរ។ ការលក់នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៤ ខែឧសភា ហើយប្រសិនបើសំបុត្រនៅសល់ នឹងលក់នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាទីកន្លែងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ចាប់ពីម៉ោង៤រសៀលទៅ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯកនៅវេលាម៉ោង៧យប់។
រហូតដល់ពេលនេះ ភ្នំពេញក្រោន បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីឈ្នះ វិសាខា ដោយលទ្ធផលសរុបទាំងពីរជើង ៣-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈមួយក្រុមត្រូវឡើងវគ្គផ្តាច់ព្រ័ត្រនៅមិនទាន់រកឃើញទេ ដោយជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បឹងកេត ដោយលទ្ធផល ១-០ ហើយជើងទី២ នឹងប្រកួតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅទឹកដីខេត្តស្វាយរៀង៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


