កីឡា
ទីបំផុតរកឃើញក្រុមខ្លាំង ត្រូវជួបគ្នានៅវគ្គ ៨ ក្រុមពាន AVC Men’s Champions League
ការប្រកួតកីឡាបាល់ទះពានរង្វាន់របស់សហព័ន្ធទ្វីបអាស៊ី AVC Men’s Volleyball Champions League ២០២៥ បានឈានដល់វគ្គ ៨ ក្រុមចុងក្រោយហើយ ខណៈគូដែលចាប់អារម្មណ៍បំផុត គឺក្រុម Osaka Bluteon របស់ ជប៉ុន ដែលមានស្មាត់សំខាន់កីឡាករ Yuji Nishida ត្រូវជួបគ្នាជាមួយក្រុម ថៃ Nakhon Ratchasima។


ក្រោយការប្រកួតយ៉ាងស្វិតស្វាញនៅក្នុងវគ្គជម្រុះក្នុងពូល ក្នុងនោះពូល A ក្រុម Suntory Sunbirds (ជប៉ុន) ឈរនៅចំណាត់ថ្នាក់ទី ១ និងក្រុម Aktobe (កាហ្សាក់ស្ថាន) ឈរនៅចំណាត់ថ្នាក់ទី ២។ ចំណែកពូល B ក្រុម Osaka Bluteon (ជប៉ុន) ឈរនៅចំណាត់ថ្នាក់ទី ១ និង Shanghai Bright (ចិន) ឈរនៅចំណាត់ថ្នាក់ទី ២។
ងាកមកកាន់ពូល C វិញ ក្រុម Foolad Sirjan Iranian (អ៊ីរ៉ង់) ឈរនៅចំណាត់ថ្នាក់ទី ១ និងក្រុម Nakhon Ratchasima (ថៃ) ឈរនៅចំណាត់ថ្នាក់ទី ២។ ដោយឡែកពូល D ដែលជាពូលចុងក្រោយ គឺក្រុម Al Rayyan (កាតា) ឈរនៅចំណាត់ថ្នាក់ទី ១ និងក្រុម Al Muharrag (បារ៉ែន) ឈរនៅចំណាត់ថ្នាក់ទី ២។

យ៉ាងណា គូប្រកួតដែលត្រូវជួបគ្នានៅវគ្គ ៨ ក្រុម ក៏បានរកឃើញរួចរាល់ហើយដែរ ដោយក្រុម Suntory Sunbirds ត្រូវជួបជាមួយក្រុម Al Muharrag, ក្រុម Aktobe ត្រូវជួបជាមួយក្រុម Al Rayyan, ក្រុម Osaka Bluteon ត្រូវជួបជាមួយក្រុម Nakhon Ratchasima និងចុងក្រោយក្រុម Shanghai Bright ត្រូវជួបជាមួយក្រុម Foolad Sirjan។
សូមបញ្ជាក់ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃ សៅរិ៍ ទី ១៥ ខែ ឧសភា ចំណែកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ ឧសភា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែ ឧសភា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


