កីឡា
លោក ធន់ សុភា រំលឹកគុណបំណាច់មនុស្ស២នាក់ក្នុងថ្ងៃសម្ពោធក្លឹបប្រដាល់ថ្មីធ្វើឲ្យលោកមានថ្ងៃនេះ
នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះលោក ធន់ សុភា បានបើកសម្ពោធក្លឹបថ្មីដែលសាងសង់ប្រហែល ៧ម៉ឺនដុល្លារជាផ្លូវការហើយក្រោមអធិបតីភាពថ្នាក់ដឹកនាំប្រដាល់ និងគ្រូៗប្រដាល់ រួមទាំងសិស្សគុនជាច្រើននាក់។

ពិធីសម្ពោធក្លឹបយប់មិញ
ថ្លែងក្នុងពិធីបើកសម្ពោធនោះលោក ធន់ សុភា មិនអាចបំភ្លេចបានឡើយនូវគុណបំណាច់មនុស្សសំខាន់ ២នាក់ដែលជំរុញឲ្យលោកតស៊ូ ព្យាយាម តាំងពីតូចៗមកនោះគឺឯកឧត្ដម តែម ម៉ឺន អតីតប្រធានសហព័ន្ធចាស់ និងព្រឹទ្ធាចារ្យ ឈិត សារឹម។

លោក តែម ម៉ឺន
លោក ធន់ សុភា រឹលឹកទៀតថា អ្នកមានគុណទាំងនេះនាក់នេះបានស្ដីប្រដៅណែនាំតាំងពីលោកនៅវ័យជាង ១០ឆ្នាំមកម្ល៉េះឲ្យលោកមានការតស៊ូ ខំប្រឹងប្រែងហ្វឹកហាត់ និងដើរតែផ្លូវល្អ ធ្វើយ៉ាងណាទើបឈានទៅរកភាពជោគជ័យក្នុងអាជីពប្រដាល់គុនខ្មែរនេះ។ ដូច្នេះហើយកេរ្តិ៍ឈ្មោះ និងភាពជោគជ័យរហូតអាចបើកក្លឹបធំបែបនេះជាការជួយតម្រង់ផ្លូវរបស់លោកទាំងពីរខាងលើ។

លោក ធន់ សុភា និងព្រឹទ្ធាចារ្យ ឈិត សារឹម
បញ្ជាក់ដែរថា ពិធីសម្ពោធក្លឹបថ្មីធន់សុភាគុនខ្មែររបស់លោក ធន់ សុភា កាលពីម្សិលមិញនេះធ្វើនៅទីតាំងក្លឹបឯភូមិទ្រពាំងទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នាឱកាសនោះដែរមានការអញ្ចើញចូលរួមជាអធិតីភាពពីឯកឧត្ដម តែម ម៉ឹន ប្រធានកិត្តិយសប្រដាល់គុនខ្មែរ ព្រឹទ្ធាចារ្យ ឈិត សារឹម ថ្នាក់ដឹកនាំសហព័ន្ធ គ្រូៗ រួមទាំងតំណាងម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើនទៀតដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


