កីឡា
ក្រុម Sada Cruzeiro ជាអធិរាជបាល់ទះនៅអាមេរិកខាងត្បូង ៩ លើកជាប់គ្នា
ក្រុម Sada Cruzeiro ត្រូវបានគេចាត់ទុក ជាក្រុមបាល់ទះកំពូល និងជាក្រុមជោគជ័យបំផុតប្រចាំទ្វីប អាមេរិកខាងត្បូង។

នៅទ្វីបអាមេរិកខាងត្បូង គឺសម្បូរទៅដោយក្រុមបាល់ទះខ្លាំងៗជាច្រើន ប៉ុន្តែបើនិយាយអំពីក្រុម ដែលជោគជ័យបំផុតទាំងពានជាតិ និងអន្តរជាតិ គឺក្រុម Sada Cruzeiro របស់ប្រទេស ប្រេស៊ីល។
ក្រុម Sada Cruzeiro ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ដែលមានអាយុកាល ១៩ ឆ្នាំហើយ។ ក្រុមនេះមានកំណត់ត្រាដ៏អស្ចារ្យ និងក្រសោបបាននូវពានរង្វាន់ជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ។ ពួកគេបានក្លាយជាក្រុម ដែលបានឈ្នះជើងឯកក្លិបបាល់ទះពិភពលោក FIVB Club World Championship ច្រើនជាងគេ ពោលគឺចំនួន ៥ដង ដែលស្ថិតិនេះ គឺស្មើគ្នាជាមួយក្រុម អ៉ីតាលី Trentino Itas ដែលធ្លាប់ឈ្នះចំនួន ៥ ដងដូចគ្នា។

ជោគជ័យនៅក្នុងការប្រកួតប្រជែងពានលំដាប់ថ្នាក់ពិភពលោក គឺជារឿងដ៏អស្ចារ្យមួយ ប៉ុន្តែបើនិយាយនៅក្នុងពានរង្វាន់កំពូលប្រចាំទ្វីប អាមេរិកខាងត្បូងវិញ គឺពួកគេកាន់តែជោគជ័យថែមទៀត។ ពួកគេបានឈ្នះជើងឯកទ្វីបអាមេរិកខាងត្បូងនេះចំនួន ១១ លើក គិតចាប់តាំងពីពាននេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៩ រហូតដល់២០២៥។ ពួកគេបានគ្រងជើងឯកនៅឆ្នាំ ២០១២, ២០១៤, ២០១៦, ២០១៧, ២០១៨, ២០១៩, ២០២០, ២០២២, ២០២៣, ២០២៤ និង ២០២៥។ អ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺ ពួកគេបានឈ្នះជើងឯក៩លើកជាប់គ្នាគិតចាប់តាំងពីឆ្នាំ២០១៦ រហូតដល់២០២៥នេះគឺគ្មានក្រុមណាដែលអាចយកពានពីពួកគេបានឡើយរាល់ពេលជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ។

ដោយឡែកនៅក្នុងលីគបាល់ទះប្រេស៊ីល Brazilian Superliga វិញ ពួកគេបានឈ្នះចំនួន ៨ ដង ដែលបានក្លាយជាក្រុមឈ្នះច្រើនជាងគេបំផុត។
ក្រៅពីនោះ ពួកគេនៅឈ្នះពានជាច្រើនទៀត ដូចជាពាន Brazilian Cup ចំនួន ៨ ដង, ពាន Brazilian Super Cup ចំនួន ៦ ដង និងពាន Minas Gerais State Championship ចំនួន ១៦ ដង៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល