Connect with us

កីឡា

មុន​ពេល​ចាកចេញ លោក Munoz ចាត់​ទុកក្លិប ព្រះខ័នរាជស្វាយរៀង ជា​កន្លែង​ដ៏​ត្រឹម​ត្រូវក្នុង​អាជីព​

បានផុស

នៅ

លោក Pep Munoz បានចាត់ទុកក្លិបព្រះខ័នរាជស្វាយរៀង ជាកន្លែងដ៏ត្រឹមត្រូវសម្រាប់អាជីពរបស់លោក បន្ទាប់ពីលោកមកដល់ទីនេះថ្ងៃដំបូង។

លោក Monuz និងឯកឧត្តម ឌី វិជ្ជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៥ ឆ្នាំ ត្រូវបានប្រកាសចាកចេញពីព្រះខ័នរាជស្វាយរៀងផ្លូវការហើយ បន្ទាប់ពីលោកដឹកនាំក្រុមបានរយៈពេល ២ រដូវកាល គឺរដូវកាល ២០២៣-២០២៤ និង ២០២៤-២០២៥។

នៅក្នុងកិច្ចសម្ភាសជាមួយក្លិប ដែលបានបង្ហោះនៅលើទំព័រ Facebook កាលពីព្រឹកមិញថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥ លោក Pep Munoz បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖«បើតាមខ្ញុំចាំ នៅថ្ងៃទីមួយ ដែលខ្ញុំមកកាន់ទីនេះ ខ្ញុំគិតថា ខ្ញុំបានរកឃើញកន្លែងដែលត្រឹមត្រូវហើយ។ កីឡដ្ឋានពិតជាស្រស់ស្អាត អារម្មណ៍ខ្ញុំនៅពេលនោះគឺថា ពួកយើងគួរចាប់ផ្តើមធ្វើអ្វីមួយ។ បង្កើតអ្វីមួយ ដែលអស្ចារ្យសម្រាប់ក្លិបមួយនេះ។ នេះជាអារម្មណ៍ខ្ញុំមកកាន់ទីនេះដំបូង»

លោក Pep Munoz

លោក Munoz បានចាត់ទុកក្លិប ព្រះខ័នរាជស្វាយរៀង ជាកន្លែងដ៏ត្រឹមត្រូវសម្រាប់លោកអាជីពរបស់លោក គ្រាន់តែលោកមកដល់ទីនេះថ្ងៃដំបូង។ យ៉ាងណា លោកពិតជាទទួលបានភាពជោគជ័យពិតមែន បន្ទាប់ពីមកដល់ទីនេះ ២ រដូវកាល លោកបានជួយឱ្យក្រុមរហស្សនាម ព្រះខ័នខៀវ ឈ្នះពានលីគកំពូលកម្ពុជា Cambodian Premier League ២ សម័យកាល, ពាន Cambodian Super Cup ១ និងពានសម្តេច​អគ្គមហាសេនាបតី​​តេជោ ហ៊ុន សែន ១ ព្រម​ទាំង​ជើង​ឯក​រង AFC Challenge League៕

លោក Pep Munoz

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១១ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម