Connect with us

កីឡា

ប្រវត្តិសាស្ត្រ ក្រុម អាស៊ាន ១ គត់ទទួលបានកៅអីចូលប្រកួតបាល់ទះជើងឯក​ពិភពលោក ២០២៥

បានផុស

នៅ

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ​២០២៥ កាន់តែខិតជិតមកដល់ ខណៈក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន គឺជាក្រុមមកពីតំបន់ អាស៊ាន តែ១គត់ ដែលមានឈ្មោះប្រកួតប្រជែងជុំចុងក្រោយក្នុងពានមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ​ដែល​ជា​ការ​ប្រកួត​ជើង​ឯក​ពិភពលោក​រាល់​ពេល ៤ ឆ្នាំម្តង នៅ​ឆ្នាំ ២០២៥ នេះ ប្រទេស ហ្វីលីពីន ទទួលបានសិទ្ធិ​ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងប្រចាំតបន់ អាស៊ាន ទាំងមូល។

ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ហ្វីលីពីន ទទួលបានសិទ្ធិ​ចូលប្រកួតក្នុងព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ២០២៥ ដោយស្វ័យប្រវត្តិ។ ក្នុងនោះពួកគេស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិ អ៉ីរ៉ង់ អេហ្ស៊ីប និងទុយនីស៊ី។ ពូល B មាន ប៉ូឡូញ ហូល្លង់ កាតា និង រ៉ូម៉ានី។ ពូល C មាន បារាំង អាហ្សង់ទីន ហ្វាំងឡង់ និងកូរ៉េខាងត្បូង។ ពូល D មាន សហរដ្ឋអាមេរិក, គុយបា ព័រទុយហ្គាល់ និងកូឡុំប៊ី។

ចំណែកពូ E មាន ស្លូវេនី អាល្លឺម៉ង់ ប៊ុលហ្គារី និងឈីលី។ ពូល F មាន អ៉ីតាលី អ៊ុយក្រែន ប៊ែលហ្ស៊ិក និងអាហ្ស៊េរី។ ពូល G មាន ជប៉ុន កាណាដា តួកគី និងលីប៊ី។ ពូល H មាន ប្រេស៊ីល ស៊ែប៊ី សាធារណៈរដ្ឋឆែក និងចិន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ដែលធ្វើឡើងនៅប្រទេស ហ្វីលីពីន នឹងរៀបចំឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ​២០២៥៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម