កីឡា
មនុស្សប្រមាណ ៥ពាន់់នាក់ នឹងរត់ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ដើម្បីអបអរសាទរចម្រើនព្រះជន្មសម្តេចម៉ែ
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី១៣ ឆ្នាំ២០២៥ នឹងមានអ្នកចូលរួមប្រមាណ ៥០០០នាក់ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ ថា ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ប្រារព្ធឡើងជាក្នុងគោលបំណងសំខាន់ ៣ ដូចឆ្នាំមុនៗដែរ។ ទី១ ប្រារព្ធឡើងដើម្បីអបអរសាទរដល់ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ទី២ រៀបចំឡើងដើម្បីបុព្វហេតុមនុស្សធម៌។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីចប់ព្រឹត្តិការណ៍ម្តងៗគឺតែងតែប្រមូលថវិកាដើម្បីប្រគល់ជូនមន្ទីរកុមារ គន្ធបុប្ផា។ ព្រឹត្តិការណ៍រត់ប្រណាំងនេះមិនមានគោលបំណងក្នុងការស្វែងរកប្រាក់ចំណេញឡើយ។ រាល់ថវិកាដែលទទួលបានពីដៃគូឧបត្ថម្ភ និងការចុះឈ្មោះពីអ្នកចូលរួមគឺចំណាយលើការរៀបចំ ហើយសល់ប៉ុន្មានយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

ទី៣ ព្រឹត្តិការណ៍នេះជាសកម្មភាពសង្គមដែលរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពប្រជាជន។ មនុស្សមកពីគ្រប់ទិសទី ទាំងជនជាតិខ្មែរ និងជនបរទេសសុទ្ធតែអាចចូលរួមរត់តាមសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើតសុខភាពល្អ រាងកាយមាំមួន និងទំនាក់ទំនងល្អជាមួយអ្នកដទៃ។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុងនៅកម្ពុជា បានឲ្យដឹងថា រហូតដល់ពេលនេះអ្នកដែលបានចុះឈ្មោះចូលរួមរត់បានជិត ៥០០០នាក់ហើយ។ អ្នកចូលរួមមានទាំងលក្ខណៈក្រុមហ៊ុន ក្រុមគ្រួសារ មិត្តភក្តិ ហើយនៅសល់ប៉ុន្មានថ្ងៃទៀតទើបឈានដល់ថ្ងៃប្រកួត ដូច្នេះអាចមានអ្នកចូលរួមជាង ៥០០០នាក់។

សម្រាប់ព្រឹត្តិការណ៍ឆ្នាំ ២០២៥ នេះមានការប្រែប្រួលទីកន្លែងរៀបចំ និងផ្លូវដែលត្រូវរត់។ កន្លងមកទីកន្លែងរៀបចំនៅមុខព្រះបរមរាជវាំង ប៉ុន្តែឆ្នាំនេះរៀបចំនៅឧទ្យានមុខវត្តបទុម។ ផ្លូវរត់ក៏ផ្លាស់ប្តូរតិចតួចទៅតាមប្រភេទវិញ្ញាសាចម្ងាយ។
វិញ្ញាសា រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥៖
- ការរត់ចម្ងាយ ២១ គីឡូម៉ែត្រ
- ការរត់ចម្ងាយ ១០ គីឡូម៉ែត្រ
- ការរត់ចម្ងាយ ៥ គីឡូម៉ែត្រ
- ការរត់ចម្ងាយ ២ គីឡូម៉ែត្រ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


