Connect with us

កីឡា

ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ផ្ដោតសំខាន់​លើសុវត្ថិភាពអ្នកចូលរួម

បានផុស

នៅ

ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ ​នឹង​ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ​២០២៤ ដើម្បីអបអរសាទរដល់ព្រះរាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រម​ទាំង​ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងអំពីការយកចិត្តទុកជាពិសេស ចំពោះអ្នកចូលរួមក្នុងព្រឹត្តិការណ៍​ម៉ារ៉ាតុង​ដ៏​សំខាន់​នេះ​ ដោយ​ផ្តោត​លើ​សុវត្ថិភាព និង​សុខភាព ដើម្បីធានាឲ្យអ្នកចូលរួមមានអារម្មណ៍កក់ក្ដៅក្នុងការរត់។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយសាលារាជធានីភ្នំពេញ និងដៃគូសហការ ដើម្បីពង្រឹងបន្ថែមពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍ និង​សុខភាព។ ជាពិសេសការសម្រួលចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍​ឲ្យ​ល្អ​ប្រសើរ។

លោក វ៉ាត់ ចំរើន បាននិយាយថា​ ៖«ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ យើងដឹងហើយថាមានភាពមមាញឹក ការបិទផ្លូវត្រូវមាន​ការ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន។ យើងត្រូវគោរពតាមគោលការណ៍សាលារាជធានីភ្នំពេញ។ ជាពិសេសខាងនគរ​បាលចរចារណ៍ និងអាជ្ញាធរនៅតាមផ្លូវ។ ស​ម្រាប់ឆ្នាំនេះយើងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញ បានដាក់ឲ្យខណ្ឌដែលពាក់ព័ន្ធផ្លូវរត់នេះគឺធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយ​ក្រុមការងារពាក់ព័ន្ធទាំងអស់»។

លោក​បាន​សង្កត់​ធ្ងន់​ថា ៖«រឿងសំខាន់៣ ដែលចាំបាច់បំផុតគឺរឿងចរាចរណ៍, រឿងទឹកដាក់ឲ្យគេហូបតាមដំណាក់កាល, រឿងក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះតាមគោលដៅ។ យើងត្រូវផ្ដោតសំខាន់ ដើម្បីឲ្យអ្នករត់មានអារម្មណ៍ថាសុវត្ថិភាព»។

ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ ឆ្នាំនេះបានផ្លាស់​ប្តូរ​ម៉ោង​រត់ក្នុងគោល​បំណង​យក​ចិត្ត​ទុក​ដាក់​​ពី​សុខភាពរបស់អ្នក​ចូល​រួម​រត់ជាចម្បង ដោយស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្ន​ក្តៅ​ បើ​ប្រៀប​ធៀប​នឹងឆ្នាំ​មុន​ៗ​ ហើយក៏ដូចជាជួយសម្រួលដល់បញ្ហាចរាចរណ៍ខ្លះដើម្បីកាត់បន្ថយការកកស្ទះ។

វិញ្ញាសា រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២
-ការ​រត់ចម្ងាយ២១គីឡូម៉ែត្រ ចេញដំណើរម៉ោង ៥:១០ ព្រឹក
-ការរត់ចម្ងាយ១០គីឡូម៉ែត្រ ចេញដំណើេម៉ោង ៥:៤៥ ព្រឹក
-ការរត់ចម្ងាយ៥គីឡូម៉ែត្រ ចេញដំណើរម៉ោង ៦:០០ ព្រឹក
-ការរត់ចម្ងាយ២គីឡូម៉ែត្រ ចេញដំណើរម៉ោង ៦:១០ ព្រឹក

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

សន្តិសុខសង្គម៧ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៩ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៩ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម