កីឡា
បុរសខ្មែរ-បារាំង Térence Lai រត់ឈ្នះជើងខ្លាំងស្រុកខ្មែរ យកបានមេដាយមាស២១គីឡូម៉ែត្រ
កីឡាករខ្មែរ-បារាំង Térence Lai បានឈ្នះមេដាយមាស លើវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី១៣ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅមុខវត្តបទុម។

កីឡាករ Térence Lai បានប្រើថិរវេលា ១ម៉ោង ១២នាទី និង១៥វិនាទី សម្រាប់ការរត់ចម្ងាយ២១គីឡូម៉ែត្រ ដើម្បីទទួលបានមេដាយមាស ដោយបានយកឈ្នះកីឡាកររត់ប្រណាំងកម្ពុជាល្អៗគឺ វ៉ាន់ ភារ៉ា ដែលទទួលបានមេដាយប្រាក់សម្រាប់ថិរវេលា ១ម៉ោង ១៤នាទី និង៣១វិនាទី និងកីឡាករ ឧក រហ៊ីត ដែលទទួលបានមេដាយសំរិទ្ធសម្រាប់ថិរវេលា ១ម៉ោង ១៤នាទី និង១៣វិនាទី។
កីឡាករ វ៉ាន់ ភារ៉ា និង ឧក រហ៊ីត ជាអត្តពលកម្មរត់ចម្ងាយឆ្ងាយរបស់កម្ពុជាលើវិញ្ញាសា២១គីឡូម៉ែត្រ និង៤២គីឡូម៉ែត្រ។ ពួកគេទាំងពីរនាក់នេះតែងតែឈ្នះមេដាយមាស និងប្រាក់ជាច្រើនឆ្នាំមកហើយ។ យ៉ាងណា ពេលនេះ កីឡាករ Térence Lai ដែលជាបុរសខ្មែរ-បារាំង ទើបមកស្រុកខ្មែរប្រមាណ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែធ្វើបានល្អដោយបានយកឈ្នះកីឡាករខ្លាំងៗរបស់កម្ពុជាថែមទៀត។

កីឡាករ Térence Lai ក៏មានបទពិសោធច្រើនក្នុងការចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងក្នុងស្រុក និងក្រៅប្រទេស។ ជាក់ស្តែង រូបគេបានចូលរួមរត់ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងហូជីមិញ និងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ Binh Duong នៅវៀតណាមជាដើម។
បច្ចុប្បន្ននេះ កីឡាករ Térence Lai ស្ថិតនៅក្នុងបញ្ជីឈ្មោះអត្តពលកម្មជម្រើសជាតិកម្ពុជាដែលកំពុងប្រមូលផ្តុំហ្វឹកហាត់ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ហើយវិញ្ញាសាស្នូលរបស់កីឡាកររូបនេះគឺចម្ងាយ ១០.០០០ម៉ែត្រ។

ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី១៣ ឆ្នាំ២០២៥ មានអ្នកចូលរួមប្រមាណ ៥០០០នាក់ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅមុខឧទ្យានវត្តបទុម៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


