កីឡា
ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី ១៤ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីអបអរសាទរដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃ អង្គារ៍ ទី ២៨ ខែ មេសា ឆ្នាំ ២០២៦ ថា ការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៤ មានគោលបំណងធំ ៣។
ទី១. ដើម្បីអបអរសាទរដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងជន្មាយុ ៩០ ព្រះវស្សា, ទី ២. ធ្វើសប្បុរសធម៌ ដោយត្រៀមថវិការចំនួន ៥,០០០ ដុល្លារអាមេរិក ជួយដល់មន្ទីរពេទ្យគន្ធបុផ្ផា និងទី៣. ផ្សព្វផ្សាយកេរ្ត៍ឈ្មោះរបស់រាជធានីភ្នំពេញទៅក្រៅប្រទេស។

លោក វ៉ាត់ ចំរើន បានអំពាវនាវឱ្យប្រជាជនទាំងជាតិ និងអន្តរជាតិចូលរួមរត់ឱ្យបានច្រើនកុះករ ពីព្រោះការរៀបចំឆ្នាំនេះ គឺអធិកអធមខ្លាំង ដោយសារជាការអបអរសាទរដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ ឆ្នាំនេះរំពឹងទទួលបានអ្នកចូលរួមចន្លោះពី ៥,០០០ ទៅ ៦,០០០ នាក់។
លោក សែម ផល្លា នាយកបច្ចេកទេសម៉ារ៉ាតុងកម្ពុជា បានមានប្រសាសន៍ ថា ការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ២០២៦ នេះ គឺមានភាពពិសេស ត្រង់ ថា មានការវាស់វាស់វែងផ្លូវដោយគណៈកម្មការមារ៉ាតុងពិភពលោក ហើយក៏មានការទទួលស្គាល់ផ្លួវការដោយគណៈកម្មការមារ៉ាតុងពិភពលោកផងដែរ។

លោកបានបញ្ជាក់ ថា ការរត់គ្រោងចេញដំណើរពីមុខសួនច្បារវត្តបទុមវតី ប៉ុន្តែបើមានការប្រែប្រួលនៅពេលខាងមុខ អាចនឹងចេញដំណើរពីមុខព្រះបរមរាជ្យវាំងវិញ។ វិញ្ញាសានៃការរត់មាន ៤ គឺវិញ្ញាសារត់ចម្ងាយ ២១ គីឡូម៉ែត្រ, វិញ្ញាសា ១០ គីឡូម៉ែត្រ, វិញ្ញាសា ៥ គីឡូម៉ែត្រ និងវិញ្ញាសា ២.៥ គីឡូម៉ែត្រ។
វិញ្ញាសា រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២
-ការរត់ចម្ងាយ២១គីឡូម៉ែត្រ ចេញដំណើរម៉ោង ៥:១០ ព្រឹក
-ការរត់ចម្ងាយ១០គីឡូម៉ែត្រ ចេញដំណើម៉ោង ៥:៤៥ ព្រឹក
-ការរត់ចម្ងាយ៥គីឡូម៉ែត្រ ចេញដំណើរម៉ោង ៦:០០ ព្រឹក
-ការរត់ចម្ងាយ២.៥គីឡូម៉ែត្រ ចេញដំណើរម៉ោង ៦:១០ ព្រឹក

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


