កីឡា
ថ្ងៃនេះ ជប៉ុន ប៉ះ ចិន ក្នុងព្រឹត្តិការណ៍ជើងឯកបាល់ទះពិភពលោក
ព្រឹត្តិការណ៍បាល់ទះពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៥ នឹងចាប់ផ្តើមបើកទំព័រថ្មីនៅថ្ងៃទី១១ ខែមិថុនានេះដោយមានក្រុមបាល់ទះជម្រើសជាតិខ្លាំងលំដាប់កំពូលទាំង១៨ចូលរួមប្រកួត ដែលមានប្រទេសចំនួន៩ធ្វើម្ចាស់ផ្ទះតាមពូលទាំង៩។

ការប្រកួតនៅថ្ងៃទី១១ ខែមិថុនា ចាប់ផ្តើមពីម៉ោងខុសៗគ្នាទៅតាមតំបន់អឺរ៉ុប និងអាស៊ី ក្នុងនោះមានការប្រកួតទាំង៩គូតែម្តង។
មកចាប់អារម្មណ៍ពីក្រុមបាល់ទះជម្រើសជាតិជប៉ុន កាលពីសប្តាហ៍មុន ក្រុមនារីជប៉ុនធ្វើបានល្អណាស់ ដោយឆ្លងកាត់៤ប្រកួត ក្នុងសប្តាហ៍ទី១ គឺឈ្នះទាំងអស់ ដោយឈរលើកំពូលតារាងតែម្តងក្នុងពានរង្វាន់បាល់ទះពិភពលោកផ្នែកនារី Women’s Volleyball Nations League។ នៅសប្តាហ៍ក្រោយទើបដំណើរការប្រកួតសប្តាហ៍ទី២ផ្នែកនារី។

ឥឡូវនេះដល់ផ្នែកបុរសវិញម្តង ក្រុមបុរសជប៉ុនបានខកចិត្តយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក កាលពីឆ្នាំ ២០២៤ នៅប្រទេសបារាំង ក្រោមថ្វីដៃរបស់ជម្រើសជាតិ អ៉ីតាលី។ បន្ទាប់ពីឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ជប៉ុន ប៉ះ អ៉ីតាលី នៅវគ្គ៨ក្រុមចុងក្រោយ។ ពួកគេធ្វើបានយ៉ាងល្អនៅពីរសិតដំបូង គឺឈ្នះ ២៥-២០, ២៥-២៣ ហើយសិតទី៣នាំ មុខដោយពិន្ទុ២៤ ទល់២០ ដែលត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះដើម្បីទទួលបានជ័យជម្នះ ប៉ុន្តែ១ពិន្ទុចុងក្រោយរកមិនបានសោះ រហូតត្រូវ អ៉ីតាលី វាយបកយកឈ្នះដោយពិន្ទុ ២៧-២៥ ហើយយកឈ្នះ២សិតចុងក្រោយទៀតគឺ ២៦-២៤ និង ១៧-១៥ ដែលធ្វើឲ្យជប៉ុន ខកចិត្តយ៉ាងខ្លាំងបំផុត។
ឥឡូវនេះ ដល់ពេលដែល ក្រុមបុរសជប៉ុន ស្វែងរកលទ្ធផលល្អមកវិញដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមក្នុងព្រឹត្តិការណ៍ពិភពលោក។ ពួកគេត្រូវប៉ះក្រុមអាស៊ីដូចគ្នា គឺ ម្ចាស់ផ្ទះ ចិន នៅវេលាម៉ោង៤រសៀលនេះ។ នៅថ្ងៃស្អែកទី១២ ជប៉ុន បន្តប៉ះ ប៉ូឡូញ, ថ្ងៃទី១៣ ប៉ះ ស៊ែប៊ី និងថ្ងៃទី១៥ ប៉ះ ហូឡង់ សម្រាប់ការប្រកួតសប្តាហ៍ទី១។

នៅប្រទេស កាណាដា
- ប៊ុលហ្គារី vs អ៊ីតាលី
- អាហ្សង់ទីន vs បារាំង
- អាល្លឺម៉ង់ vs កាណាដា
នៅប្រទេស ប្រេស៊ីល
- អ៊ុយក្រែន vs សហរដ្ឋអាមេរិក
- ប្រេស៊ីល vs អ៉ីរ៉ង់
- ស្លូវេនៀ v គុយបា
នៅប្រទេស ចិន
- ប៉ូឡូញ vs ហូឡង់
- ចិន vs ជប៉ុន
- ស៊ែប៊ី vs តួកគី
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


