កីឡា
ភ្នំពេញក្រោន ប៉ះក្រុមព្រុយណេ Kasuka FC វគ្គជម្រុះ AFC Challenge League
ក្រុមបាល់ទាត់ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្រុមព្រុយណេ Kasuka FC ក្នុងវគ្គជម្រុះ (Playoffs) ពានក្លិបអាស៊ី AFC Challenge League រដូវកាល២០២៥-២៦។

សហព័ន្ធបាល់ទាត់អាស៊ី បានប្រកាសជាផ្លូវការ អំពីក្លិបដែលទទួលបានកៅអីចូលរួមប្រកួតក្នុងពានរង្វាន់លំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League សម្រាប់រដូវកាលថ្មី។ ក្នុងនោះកម្ពុជាទទួលបាន១កៅអីកន្លះ គឺ ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាជើងឯកលីគកំពូលកម្ពុជា ទទួលបានកៅអីប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ហើយ ក្រុមជើងឯករង ភ្នំពេញក្រោន ត្រូវចូលប្រកួតជម្រុះ។
ក្រុមអាស៊ីខាងកើតចំនួន៤នៅចាំវគ្គសន្សំពិន្ទុក្នុងពូល គឺ ព្រះខ័នរាជស្វាយរៀង (កម្ពុជា) Dewa United (ឥណ្ឌូណេស៊ី) Shan United (មីយ៉ាន់ម៉ា) និង១ក្រុមជាក្រុមធ្លាក់ពីវគ្គជម្រុះពានកម្រិតទី២ AFC Champions League Two។

ចំពោះក្រុមដែលត្រូវប្រកួតវគ្គជម្រុះមាន៨ត្រូវប្រកួតដើម្បីជ្រើសរើសយក៤ក្រុមឡើងទៅវគ្គសន្សំពិន្ទុក្នុងពូល។ ការប្រកួតវគ្គជម្រុះធ្វើឡើងតែមួយជើងប៉ុណ្ណោះ ដោយក្រុមណាមានកម្រិត Ranking ខ្ពស់ជាង។
គូប្រកួតវគ្គជម្រុះ
- Kasuka FC (ព្រុយណ) vs ភ្នំពេញក្រោន (កម្ពុជា) ថ្ងៃទី១២ សីហា ឆ្នាំ២០២៥ នៅព្រុយណេ
- Yangon United (មីយ៉ាន់ម៉ា) vs Ezra FC (ឡាវ) ថ្ងៃទី១២ សីហា នៅមីយ៉ាន់ម៉ា
- Tainan CITY TSG (ឆាយនីសតៃប៉ិ) Vs ក្រុមម៉ុងហ្គោលី១ ថ្ងៃទី១២ សីហា នៅឆាយនីសតៃប៉ិ
- Futuro (ឆាយនីសតៃប៉ិ) vs ក្រុមម៉ុងហ្គោលី២ ថ្ងៃទី១២ សីហា នៅឆាយនីសតៃប៉ិ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


