កីឡា
បញ្ចប់សប្តាហ៍ទី ១ ជប៉ុន ឈរលេខ ២ ក្នុងចំណោមក្រុមខ្លាំងៗនៅពាន FIVB Nations League
ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន កំពុងធ្វើបានយ៉ាងល្អក្នុងពាន FIVB Men’s Volleyball Nations League ២០២៥ ដោយបញ្ចប់សប្តាហ៍ទី១ ពួកគេឈរនៅចំណាត់ទី ២ ក្នុងចំណោមក្រុមខ្លាំងៗមកពីជុំវិញពិភពលោក។

ជប៉ុន នៅមិនទាន់បញ្ចេញសមាសភាពកីឡាករឆ្នើមៗរបស់ពួកគេអស់នៅឡើយទេ ដូចជា Yuji Nishida, Yuki Ishikawa និង Ran Takahashi ជាដើម ប៉ុន្តែពួកគេនៅតែបង្ហាញសាច់ដុំរបស់ខ្លួនយ៉ាងអស្ចារ្យ ដោយឆ្លងកាត់ការប្រកួតសប្តាហ៍ទី១ ចំនួន ៤ ប្រកួត ពួកគេមាន ៩ ពិន្ទុ ក្នុងនោះឈ្នះ ៣ ប្រកួត (ឈ្នះចិន ស៊ែប៊ី និងហូល្លង់) និងចាញ់ ១ ប្រកួត (ចាញ់ ប៉ូឡូញ)។

ក្រុមសាម៉ូរ៉ៃ ជប៉ុន បច្ចុប្បន្នកំពុងឈរនៅលេខចំណាត់ថ្នាក់ទី ២ ដោយស្ថិតនៅពីក្រោមក្រុមលេខ ១ ប៉ូឡូញ ដែលកំពុងមាន ១២ ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៤ ប្រកួត ពួកគេឈ្នះទាំង ៤ ប្រកួត។ ដោយឡែកក្រុម ប្រេស៊ីល ឈរនៅចំណាត់ថ្នាក់ទី ៣, ក្រុម អ៉ីតាលី ឈរនៅចំណាត់ថ្នាក់ទី ៤, ក្រុមស្លូវេនី ឈរនៅចំណាត់ថ្នាក់ទី ៥, ក្រុម អ៊ុយក្រែន ឈរនៅចំណាត់ថ្នាក់ទី ៧ និងចិន ឈរនៅចំណាត់ថ្នាក់ទី ៨។

ចំណែក បារាំង ឈរនៅចំណាត់ថ្នាក់ទី ៩, ប៊ុលហ្គារី ឈរនៅចំណាត់ថ្នាក់ទី ១០, អាមេរិក ឈរនៅចំណាត់ថ្នាក់ទី ១១, អាហ្សង់ទីន ឈរនៅចំណាត់ថ្នាក់ទី ១២, អាល្លឺម៉ង់ ឈរនៅចំណាត់ថ្នាក់ទី ១៣, អ៉ីរ៉ង់ ឈរនៅចំណាត់ថ្នាក់ទី ១៤, គុយបា ឈរនៅចំណាត់ថ្នាក់ទី ១៥, តួកគី ឈរនៅចំណាត់ថ្នាក់ទី ១៦, ហូល្លង់ ឈរនៅចំណាត់ថ្នាក់ទី ១៧ និង ស៊ែប៊ី ឈរនៅបាតតារាចំណាត់ថ្នាក់ទី ១៨។

គួរបញ្ជាក់ថា ការប្រកួតសប្តាហ៍ទី ២ ក្នុងពាន FIVB Men’s Volleyball Nations League ២០២៥ នឹងចាប់ផ្តើមឡើងពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


