កីឡា
ត្រៀមៗ! អ្នកចាត់ការ ក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហើបពីផែនការនាំចូលកីឡាករថ្មី
អ្នកចាត់ការទូទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀងលោក Christopher Grant បានលើកឡើងដោយមិនលាក់លាមអំពីផែនការក្លិប ក្នុងការនាំចូលកីឡាករថ្មីនៅរដូវកាលនេះ ហើយក្លិបគ្រោងនឹងនាំចូលកីឡាករបរទេសថ្មីហោចណាស់ ២ នាក់បន្ថែមទៀត។

វាជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងមួយ ដែលលោក Christopher បានបង្ហើបអំពីលក្ខខណ្ឌមួយចំនួន មុនពេលក្លិបសម្រេចចិត្តចុះកិច្ចសន្យានាំចូលកីឡាករថ្មី ជាពិសេសកីឡាករបរទេសតែម្តង។ ក្លិបនៅពេលនាំចូលកីឡាករបរទេសថ្មីនីមួយៗ មិនមែនមើលតែលើសមត្ថភាពមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលក្លិបត្រូវមើល ក្រៅអំពីសមត្ថភាព គឺត្រូវមើលបន្ថែមទៀតលើ អត្តចរិត ថាតើពួកគេជាមនុស្សដូចម្តេច? តើពួកគេអាចសាំនឹងបរិយាកាស និងវប្បធម៌របស់យើងទេ ហើយពួកគេអាចជួយអភិវឌ្ឍយើងកម្រិតណា?
ខាងលើនេះ គឺជាលក្ខខណ្ឌមួយចំនួន ដែលអ្នកគាំទ្រពុំសូវបានដឹង ចំពោះអ្វី ដែលក្លិបព្រះខ័នរាជស្វាយរៀង តែងតែធ្វើ មុនពេលសម្រេចចិត្តចុះកិច្ចសន្យាយកកីឡាករណាម្នាក់មកចូលក្រុម។ ដូច្នេះហើយ ទើបឃើញថា ក្លិបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ភាគច្រើនគឺកម្រនាំចូលកីឡាករខុសណាស់ ជាពិសេស គឺកីឡាករបរទេសនេះតែម្តង។
ទន្ទមនឹងនេះ លោក Christopher បានបង្ហើបរឿងមួយទៀតផងដែរ ដែលអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នោះគឺការប្រកាសសមាសភាពកីឡាករបរទេសថ្មីចូលក្រុមបន្ថែម។ បច្ចុប្បន្នក្លិបព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេសក្នុងក្រុមស្រាប់ចំនួន ៤ នាក់រួចហើយ ដូចជា Ryo Fuji, Takashi Odawara, Bounphachan Bounkong និង Cristian Roque។

អ្នកចាត់ការសញ្ជាតិ ស្កុតលែនដ៍ បានបង្ហើបថា ក្លិបនឹងនាំចូលកីឡាករបរទេសថ្មីហោចណាស់ ២ នាក់ទៀត។ បច្ចុប្បន្នក្រុមការងារក្លិប កំពុងតែពិនិត្យយ៉ាងល្អិតល្អន់អំពីរឿងនេះ ហើយនៅសប្តាហ៍ក្រោយ ក្លិបអាចនឹងប្រកាសកីឡាករទាំងនោះជាផ្លូវការហើយ។
គួរឱ្យដឹងថា ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគបាល់ទាត់កម្ពុជា រដូវកាលថ្មី ២០២៥-២៦ បានអនុញ្ញាឲ្យគ្រប់ក្លិបអាចចុះឈ្មោះកីឡាករបរទេសបានចំនួន ៦ នាក់ ដោយមិនកំណត់ថាតើកីឡាករបរទេសទាំង ៦ នាក់់នោះមកពីតំបន់ណាទេ។ ប្រការនេះ ខុសប្លែកពីរដូវកាលមុនបន្តិច ត្រង់ថា ពីមុនក្នុងចំណោមកីឡាករបរទេស ៦ នាក់ត្រូវតែមានកូតា អាស៊ាន ១ នាក់ ប៉ុន្តែរដូវកាលថ្មីនេះ នឹងមិនតម្រូវបែបនេះទៀតទេ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


