Connect with us

កីឡា

ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ ​ចុង​សប្ដាហ៍​នេះ​ ​ផ្អាក​ទាំង​អស់​

បានផុស

នៅ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ការ​ប្រកួត​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ​សប្ដាហ៍​នេះ​នឹង​ផ្អាក​ប្រកួត​ទាំង​អស់​នេះ​បើ​តាម​ការ​ស្នើសុំ​ពី​ខាង​ស្ថានីយ​ផ្ទាល់​ និង​មិន​ទាន់​បញ្ជាក់​ថា​ដំណើរ​ការ​ប្រកួត​វិញ​អាស្រ័យ​លើ​ស្ថានភាព​នៅ​ព្រំដែន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខូវ​ ឆាយ

លោក​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​តាម​ស្ថានីយ​ទូរទស្សន៍​នៅ​សប្ដាហ៍​នេះ​គឺ​ផ្អាក​ទាំង​អស់​ ដោយ​ខាង​ស្ថានីយ​ផ្ទាល់​បាន​ស្នើសុំ​មក​កាន់​សហព័ន្ធ។​ ដោយ​ឡែក​ចំពោះ​ការ​ប្រកួត​ថ្នាល​តូចៗអាច​នឹង​នៅ​មាន​ខ្លះ។​

រូបភាពលើផេកសហព័ន្ធប្រដាល់គុនខ្មែរ

សហព័ន្ធ​មិន​បាន​តម្រូវ​ឲ្យ​តាម​ស្ថានីយ​ផ្អាក​ការ​ប្រកួតរបស់​ខ្លួន​​នោះ​ឡើយ​ ព្រោះ​សហព័ន្ធ​គោរព​តាម​អនុសាសន៍​ប្រមុខ​ដឹកនាំ​ឲ្យ​គ្រប់​វិស័យ​ទាំង​អស់​នៅ​កម្ពុជា​ដំណើរ​ការ​ជា​ធម្មតា​មិន​ត្រូវ​ឲ្យ​ផ្អាក​សកម្មភាព​អ្វី​នោះ​ឡើយ។​ សហព័ន្ធ​ក៏​មិន​ចង់​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ស្ថានីយ​ទូរទស្សន៍​ដែល​មាន​ Sponsor​ នោះ​ទេ​ ព្រោះ​តាម​ស្ថានីយ​សុទ្ធតែ​មាន​ការ​រៀបចំ​ការ​ប្រកួត​នានា​ជា​យូរ​មក​ហើយ។​

រូបភាពលើផេកសហព័ន្ធប្រដាល់គុនខ្មែរ

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ក្នុង​ស្ថានភាព​អាក្រក់​នេះ​សហព័ន្ធ​ក៏​មិន​ចង់​ឲ្យ​មាន​ការ​ប្រកួត​ផង​ដែរ​ ដោយ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ផ្ដោត​អារម្មណ៍​លើ​បញ្ហា​ព្រំដែន​ដែល​កម្ពុជា​រង​នូវ​ការ​ឈ្លានពានពី​ប្រទេស​ថៃ​​អំឡុង​ពេល​នេះ។​

បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​កម្ពុជា​រងការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​ និង​រង​ការ​វាយ​ប្រហារ​ដោយ​កម្លាំង​ប្រដាប់អាវុធ​កាល​ពី​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ធំ​ប្រកាស​ផ្អាក​ការ​ប្រកួត​ភ្លាមៗ​កាល​ពី​សប្ដាហ៍​មុន​នេះ។​ សម្រាប់​សប្ដាហ៍នេះ​ក៏​នឹង​បន្ត​ផ្អាក​កម្មវិធី​ប្រកួត​របស់​ខ្លួន​ទៀត​ដែរ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​សហព័ន្ធ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម