កីឡា
ក្លឹបប្រដាល់ សេន ប៊ុនថេន បង្កើតវីដេអូឃ្លឹបនេះអស្ចារ្យណាស់និយាយច្រើនភាសា «ពួកខ្ញុំទាំងអស់គ្នាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមទេ»
ក្លឹបប្រដាល់សេនប៊ុនថេនគុនខ្មែរ ដែលបង្ហាត់ដោយលោក សេន ប៊ុនថេន កាលពីម្សិលមិញនេះបានបង្ហោះវីដេអូមួយឃ្លីបអស្ចារ្យណាស់ដែលមានរូបលោក និងសិស្សៗនិយាយជាច្រើនភាសា«ពួកខ្ញុំទាំងអស់គ្នាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមទេ» ប្រាប់ដល់ពិភពលោក។

សិស្សគុនក្លឹបសេនប៊ុនថេនគុនខ្មែរ
នេះបើតាមការបង្ហោះវីដេអូមួយឃ្លីបនៅលើហ្វេបបុករបស់លោក សេន ប៊ុនថេន កាលពីម្សិលមិញនេះដែលមានរូបលោកផ្ទាល់ និងសិស្សៗប្រមាណ ២០នាក់បានស្រែករួមគ្នាថា «ពួកខ្ញុំទាំងអស់គ្នាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាម» កាន់តែអស្ចារ្យទៀតនោះសិស្សៗរបស់លោកបាននិយាយជាច្រើនភាសាដូចជាភាសាអង់គ្លេស អាហ្វហ្គានីស្ថាន ដោយមានជនជាតិច្រើន និងមកពីប្រទេសផ្សេងៗគ្នាទៀតផង។

សិស្សគុនក្លឹបសេនប៊ុនថេនគុនខ្មែរ
អត្ថន័យក្នុងវីដេអូនេះគឺចង់បង្ហាញទៅប្រជាជនទូទាំងពិភពលោកឲ្យបានដឹងពីសត្ថមភាពរវាងកម្ពុជា និងសៀម បន្ទាប់ពីមានការផ្ទុះអាវុធកន្លងទៅនេះអំពីការឈ្លានពាន។ សង្គ្រាមធ្វើឲ្យបាត់បង់គ្រប់យ៉ាង និងធ្វើឲ្យអ្នកគ្រប់គ្នាឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ ដូច្នេះហើយកម្ពុជាត្រូវការសន្តិភាព មិនត្រូវការមានសង្គ្រាមនោះឡើយ។

យ៉ាស៊ីន ជួយរៀបចំសម្ភារជួយជនភៀសសឹក
បញ្ជាក់ដែរថា បន្ទាប់ពីមានការឈ្លានពានពីប្រទេសថៃមកលើកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រួចមកប្រជានជនកម្ពុជាជាច្រើនដែលរស់នៅតាមបណ្ដោយព្រំដែនត្រូវជម្លៀសចេញពីផ្ទះសម្បែងដើម្បីរកកន្លែងសុវត្ថិភាព។ ជាមួយគ្នានេះដែរដោយស្ថានការណ៍តានតឹងខ្លាំងប៉ុន្មានថ្ងៃមុននេះសហព័ន្ធប្រដាល់គុនខ្មែរក៏បានសម្រេចផ្អាកការប្រកួតប្រដាល់តាមស្ថានីយទូរទស្សន៍ជាបណ្ដោះអាសន្នសិនរហូតដល់ពេលនេះនៅមិនទាន់អនុញ្ញាតឲ្យដំណើរការប្រកួតវិញនោះទេ៕

សិស្សៗគ្រូ ថេន ដឹកសម្ភារឧបត្ថម្ភជនភៀសសឹក
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


