កីឡា
បច្ចេកទេសអូសបាល់ជ្រែករបស់ មិន រតនៈ មានគុណភាពពិតៗ
ខ្សែបម្រើប្រយុទ្ធ មិន រតនៈ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងបង្ហាញសមត្ថភាពលេចធ្លោគួរឲ្យចាប់អារម្មណ៍នៅដើមរដូវកាលនេះ។

ជ័យជម្នះ ៥ លើកផ្លូវការដំបូង របស់ ព្រះខ័នរាជស្វាយរៀង ពិតជារួមចំណែកដ៏សំខាន់ពីកីឡាករ មិន រតនៈ។ រូបគេបានរួមចំណែកជួយ ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោន ក្នុងពានខេមបូឌានស៊ុបភើខាប់ ដោយទាត់១១ម៉ែត្រ កាត់សេចក្តី ៥-៣ បន្ទាប់ពី ស្មើគ្នា ២-២។
បន្ទាប់មក រូបគេស៊ុតបានស៊ុតចូល ១ គ្រាប់ នៅពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ៣-០ ក្នុងលីគសប្តាហ៍ទី១, ស៊ុតចូល ១គ្រាប់ នៅពេល ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុងលីគសប្តាហ៍ទី២ និង ស៊ុត ១គ្រាប់ នៅ ឈ្នះ Shan United ៣-០ ក្នុងពាន ASEAN Club Championship នៅប្រទេសមីយ៉ាន់ម៉ា។

ការប្រកួតលីគសប្តាហ៍ទី៣ រូបគេបានបញ្ជូន (Assist) ពីរលើកឲ្យខ្សែប្រយុទ្ធ Kwame Peprah ស៊ុតចូល ២ គ្រាប់ នៅពេល ព្រះខ័នរាជស្វាយរៀង បានឈ្នះ បឹងកេត ដោយលទ្ធផល ៣-០។
ការរកបានគ្រាប់បាល់ និងបញ្ជូនឲ្យមិត្តរួមក្រុមជារឿងមួយគួរឲ្យចាប់អារម្មណ៍ហើយ ប៉ុន្តែដែលគួរឲ្យកោតសរសើរទៀតនោះគឺសមត្ថភាព និងស្មារតី។ សមត្ថភាពរបស់ មិន រតនៈ អាចត្រូវបានចាត់ទុកឈានដល់កម្រិតអាជីពកំពូលទាំងបច្ចេកទេស និងស្មារតី។

កីឡាករអាយុ ២៣ ឆ្នាំ កម្ពស់ ១.៦៩ម៉ែត្រ បានដើរតួនាទីជាខ្សែបម្រើប្រយុទ្ធកណ្តាលយ៉ាងល្អ។ ជារឿយៗ រូបគេអូសបាល់ជ្រែកចូលតំបន់គ្រោះថ្នាក់ និងបង្កើតឱកាសល្អៗដើម្បីរកគ្រាប់បាល់។ បច្ចេកទេសគ្រប់គ្រងបាល់ និងស្មារតីលេងបាល់របស់គេពោរពេញដោយអាជីពពិតប្រាកដ។

តាមពិតទៅនេះមិនមែនជារឿងថ្មីទេ រូបគេបានបង្កើតភាពលេចធ្លោបែបនេះយូរមកហើយ។ កាលពីរដូវកាលមុន មិន រតនៈ ត្រូវបានអ្នកគាំទ្រហៅថា កីឡាករកែប្រែការប្រកួតនៅពេលត្រូវបានប្តូរចូល ហើយរូបគេភាគច្រើនត្រូវបានគ្រូដាក់ឲ្យចូលលេងនៅវគ្គទី២ទាំងនៅក្លិប និងក្រុមជម្រើសជាតិ។ នៅពេលប្តូរចូលម្តងៗ រូបគេជាអ្នកបង្កើតឱកាសរកគ្រាប់បាល់ និងជាអ្នករកគ្រាប់បាល់ខ្លួនឯងថែមទៀត។

រដូវកាលថ្មីចូលមកដល់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី រូបគេត្រូវបានដាក់ឲ្យលេងជម្រើស ១១ នាក់ដំបូង។ តួនាទីរបស់ មិន រតនៈ ជាន់គ្នានឹងតួនាទីរបស់កីឡាករប្រេស៊ីល Cristian Roque ដែលទើបជាសះស្បើយពីរបួស ហើយភាគច្រើនត្រូវបានគ្រូដាក់ឲ្យលេងនៅវគ្គទី២។ សូមបញ្ជាក់ថា កាលពីក្មេង មិន រតនៈ លេងបាល់ទាត់ជាមួយមិត្តភក្តិជាការកមន្សាន្ត។ បន្ទាប់មក រូបគេលេងឲ្យក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅឆ្នាំ២០១៨ រូបគេ បានចូលហ្វឹកហាត់នៅក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំរបស់ព្រះខ័នរាជស្វាយរៀង ហើយក្រោយមក ក៏ត្រូវបានដាក់បញ្ចូលក្នុងក្រុមធំតែម្តង៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


