កីឡា
ក្រុមអត្តពលិកកីឡា១២ប្រភេទ ត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិន សម្រាប់ SEA GAMES នៅវៀតណាម
សម្រាប់ឆ្នាំ២០២១នេះ តាមផែនការភាគីចិនត្រៀមទទួលក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន១៣៥នាក់ ក្នុងនោះគ្រូបង្វឹក និងប្រធានក្រុមគ្រប់គ្រងចំនួន១៧នាក់ និងកីឡាករ-កីឡាការិនី ១១៨នាក់នៃ១២ប្រភេទកីឡារយៈពេល៩០ថ្ងៃ ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសកីឡាកម្ពុជាមុនទៅចូលរួមការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការរៀបចំSEA GAMES (CAMSOC)ឲ្យដឹង។

លោក វ៉ាត់ ចំរើន បានបន្តថា សម្រាប់ការហ្វឹកហាត់នៅប្រទេសចិន គឺត្រៀមចេញទៅហ្វឹកហាត់នៅក្នុងខែកក្កដា ឬខែសីហា ឆ្នាំ២០២១។ អត្តពលិកកម្ពុជាចំនួន១៥៣នាក់នេះ គឺជាអត្តពលិកដែលមានគុណភាពខ្ពស់ៗជាងគេបំផុត ក្នុងចំណោមជាង១០ប្រភេទកីឡាដោយភាគីចិនជាអ្នកមកជ្រើសរើសដោយខ្លួនឯង។ កីឡាទាំង១២ប្រភេទរួមមានកីឡាកាយសម្ព័ន្ធ កីឡាហែលទឹក កីឡាចំបាប់ កីឡាវាយសី កីឡាអត្តពលកម្ម កីឡាវាយ កូនឃ្លីលើតុ កីឡាវ៉ូស៊ូ កីឡាបាល់បោះ កីឡាបាល់ ទះ កីឡាបាល់ទាត់នារី កីឡាបាញ់កាំភ្លើង និង កីឡាលើកទម្ងន់។
លោកអគ្គលេខាធិការបន្ថែមទៀតថា ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជាលើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀមចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ រីឯកីឡាករ- កីឡា ការិនីមានឈាមជ័រជាខ្មែរផ្សេងៗទៀតរស់នៅក្រៅប្រទេសស្រាប់មានកីឡាការិនី ខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្តឲ្យបន្តការហ្វឹកហាត់ក្នុងពេលដំណាលគ្នាផងដែរ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


