កីឡា
លោក ស្រប ស្រឿយ នាំសុទ្ធតែជើងខ្លាំងអាមេរិក ខណៈអំពាវនាវអ្នកគាំទ្រឲ្យទៅទស្សនាបានច្រើន
លោក ស្រប ស្រឿយ ដឹកនាំយកសុទ្ធតែកីឡាករជើងខ្លាំងមកពីសហរដ្ឋអាមេរិកដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយកម្ពុជា ស្របពេលនេះលោកអំពាវនាវទៅអ្នកគាំទ្រសូមចូលរួមទស្សនាឲ្យបានច្រើននៅថ្ងៃទី១៣-១៤ ខែកញ្ញា ២០២៥ នៅសៀមរាប។

លោក ស្រប ស្រឿយ
លោក ស្រប ស្រឿយ បានឲ្យដឹងថា លោកពិតជារីករាយណាស់ដែលបានដឹកនាំក្រុមកីឡាករអាមេរិកមកចូលរួមក្នុងព្រឹត្តិការណ៍ធំនៅឯខេត្តសៀមរាបថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ កីឡាករមកចូលរួមនេះសុទ្ធសឹងជាជើងខ្លាំង និងមួយចំនួនជាកូនកាត់ខ្មែរ-អាមេរិកទៀតផង។

ទិដ្ឋភាពហ្វឹកហាត់
ក្រុមអាមេរិករបស់លោកបានហ្វឹកហាត់ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ប្រកួតជូនអ្នកទស្សនាក្នុងព្រឹត្តិការណ៍ Land Of Peace នេះ។ លោកសូមថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឲ្យក្រុមអ្នកប្រដាល់សហរដ្ឋអាមេរិកបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនាពេលនេះ។

ក្រុមមកពីអាមេរិក
បញ្ជាក់ដែរថា សហព័ន្ធប្រដាល់គុនខ្មែរនឹងរៀបចំព្រឹត្តិការណ៍ប្រដាល់ធំមួយ Land Of Peace នៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះនៅឯខេត្តសៀមរាបដែលមានសុទ្ធតែជើងខ្លាំងដូចជា ឡៅ ចន្ទ្រា ឡៅ ចិត្រា គឹម វាសនា ប្រាក់ ចិត្រា ត្រូវប៉ះអ្នកប្រដាល់មកពីសហរដ្ឋអាមេរិក។ កុំភ្លេចចូលរួមទស្សនាការប្រកួតដ៏ពិសេសនេះ៕

កម្មវិធីប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


