Connect with us

កីឡា

លោក McConkey ថា យប់មិញព្រះខ័នរាជស្វាយរៀង គួរឈ្នះ វិសាខា ៦-០ មិនមែនត្រឹម ២-០ ទេ

បានផុស

នៅ

គ្រូបង្គោលរបស់ក្រុមព្រះខ័នរាជស្វាយរៀង លោក Matthew McConkey ជឿជាក់ អំពីការប្រកួតទល់នឹង វិសាខា ម្សិលមិញ គួរតែឈ្នះក្នុងលទ្ធផល ៦-០ ពោលគឺមិនមែនឈ្នះត្រឹមលទ្ធផល ២-០ នោះទេ។

ទិដ្ឋភាពប្រកួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម ព្រះខ័នរាជស្វាយរៀង នៅតែបន្តធ្វើបានល្អ សម្រាប់ការប្រកួតនៅក្នុងលីគកំពូលកម្ពុជា Cambodian Premier League ដោយការប្រកួតសប្តាហ៍ទី ៤ កាលពីយប់ថ្ងៃ អាទិត្យ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ ក្រុមរបស់លោក McConkey បានយកឈ្នះលើក្រុម វិសាខា នៅកីឡដ្ឋាន ព្រីនស៍ ក្នុងលទ្ធផល ២ ទល់នឹង ០។

ក្រោយការប្រកួតនោះបញ្ចប់ លោក McConkey បានមានប្រសាសន៍ ថា៖ «អំឡុងពេលប៉ុន្មានថ្ងៃ ដែលយើងហ្វឹកហាត់ត្រៀម ការប្រកួតជាមួយ វិសាខា គឺយកមកទីនេះ ធ្វើយ៉ាងម៉េចត្រូវតែគ្រប់គ្រងការប្រកួត។ យើងអាចធ្វើបាន។ យើងមានឱកាសច្រើនក្នុងការស៊ុតបញ្ចូលទី។ ប្រសិនបើយើងមើលលើលទ្ធផល ២-០ ប៉ុន្តែគិតទៅ យើងគួរតែឈ្នះក្នុងលទ្ធផល ៦-០»

គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំបានមានប្រសាសន៍បន្ត ថា៖ «នៅពេលដែលយើងបាត់បាល់វិញ គឺក្រុមរបស់យើងធ្វើការខ្លាំង និងធ្វើការបានល្អមែនទែន។ យើងអត់ទុកពេលឱ្យពួកគេ មានឱកាសលេងនោះទេ។ យើងឃើញ វិសាខា មានឱកាសប៉ុន្មានលើក គឺដោយសារពួកយើងបង្កើតកំហុស ប៉ុន្តែបើយើងមើលលម្អិតអំពីការប្រកួត គឺយើងពិតជាធ្វើបានល្អសម្រាប់ការប្រកួតនេះ…»។

លោក Matthew McConkey

លោក Conkey បានបង្ហាញការកោតសរសើរលើកូនក្រុមរបស់លោក ដែលធ្វើបានល្អ ក្នុងការប្រកួតទល់នឹង វិសាខា កាលពីម្សិលមិញ។ យ៉ាងណា លោកយល់ ថា ព្រះខ័នរាជស្វាយរៀង គួរតែឈ្នះដល់ ៦-០ ពោលគឺមិនមែន ២-០ ទេ។ នេះបើផ្អែកតាមការលេង និងឱកាសផ្សេងៗ ដែលក្រុមរបស់លោកមានក្នុងការប្រកួត។

គួរឱ្យដឹងថា គិតត្រឹមការប្រកួតសប្តាហ៍ទី ៤ ក្នុងលីគកំពូល កម្ពុជា នៅរដូវកាល ២០២៥-២០២៦ នេះ គឺពុំទាន់មានក្រុមណាមួយអាចស៊ុតបញ្ចូលទីលើ ព្រះខ័នរាជស្វាយរៀង បាននៅឡើយទេ។ ក្នុងនោះឆ្លងកាត់ការប្រកួត ៤ ប្រកួត គឺពួកគេឈ្នះទាំង ៤ ប្រកួត និងកំពុងកាន់កាប់តំណែងកំពូលតារាងក្នុងលីគកំពូល កម្ពុជា៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម