កីឡា
អតីតអ្នកប្រដាល់គុនខ្មែរ ឡៅ ស៊ីណាត និយាយយ៉ាងណាចំពោះការចាញ់របស់ប្អូនៗនៅសៀមរាប
អតីតអ្នកប្រដាល់គុនខ្មែរ និងជាគ្រូជម្រើសជាតិលោក ឡៅ ស៊ីណាត ថាពិតស្ដាយចំពោះការចាញ់របស់ប្អូនៗទាំងពីរមាន ចន្ទ្រា និង ចិត្រា នៅឯខេត្តសៀមរាប ប៉ុន្តែកីឡាមានតែប៉ុណ្ណឹងបើមិនឈ្នះគឺចាញ់ ដូច្នេះត្រូវតស៊ូតខំប្រឹងប្រែងទៅមុខទៀត។

កីឡាករ ឡៅ ចិត្រា ប្រកួតនៅសៀមរាប
លោក ឡៅ ស៊ីណា បានឲ្យដឹងថា ការចាញ់របស់ប្អូនៗទាំងពីរនៅសៀមរាបស្ដាយគឺស្ដាយហើយ ប៉ុន្តែធ្វើម៉េចបើចាញ់គេទៅហើយ។ កីឡាគឺបែបនេះឯងបើមិនឈ្នះគឺចាញ់មានតែខំប្រឹងហ្វឹកហាត់ និងតស៊ូតទៅមុខទៀតតែប៉ុណ្ណោះ។

ចន្ទ្រា ក្នុងជំនួបសងសឹកនៅសៀមរាប
គ្រូជម្រើសជាតិគុនខ្មែររូបនេះបន្តទៀតថា ចំពោះជំនួបសងសឹករវាង ចិត្រា និង Antonio Martinenzue គឺអាស្រ័យលើខាងកម្មវិធីគេរៀបចំនោះទេ។ បើគេគិតថាចង់រៀបចំឲ្យសងសឹកម្ដងទៀត ឬយ៉ាងណានោះអាស្រ័យលើខាងកម្មវិធី។ មួយវិញទៀតបើខាងម្ចាស់កម្មវិធីគិតថាគូនេះមានគេគាំទ្រចង់ទស្សនាច្រើនហើយចង់រៀបចំម្ដងទៀតក៏ទៅតាមហ្នឹងទៅមិនថ្វីទេ។

ចន្ទ្រា ក្រោយចាញ់កីឡាករ Juan Jackson
បញ្ជាក់ដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកម្មវិធីប្រដាល់ក៏ធំ Land Of Peace នៅសៀមរាបកាលនោះគឺត្រកូល ឡៅ ទាំងពីរចាញ់ដៃគូដូចគ្នាគឺ ឡៅ ចន្ទ្រា ចាញ់កីឡាករអាមេរិក Juan Jackson ត្រូវគ្រូពេទ្យបញ្ឈប់ក្នុងទឹកទី២ ដោយសារបែកធំពេក។ ចំណែក ឡៅ ចិត្រា ចាញ់សន្លប់នៅទឹកទី២ ក្រោមថ្វីដៃកីឡាករអាមេរិក Antonio Martinezu ៕

ចន្ទ្រា កាលឈ្នះដៃគូនៅអាមេរិក
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


