កីឡា
ក្លិបព្រះខ័នរាជស្វាយរៀង ប្រមូលប្រាក់ជួយកីឡាករ Booysen Shan កំពុងព្យាបាលស្ទះសរសៃឈាមខួរក្បាល
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2021) ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធានបានឧបត្ថម្ភ ដែលមានការចូលរួមពីបន្ថែមពីក្រុមការងារគ្រូបង្វឹក និងកីឡាករក្នុងក្លិប ជួបដល់កីឡាករជនជាតិអាហ្វ្រិកខាងត្បូង Booysen Shan ដែលកំពុងតែសម្រាកព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាល។

បើតាមការចេញផ្សាយនៅលើហ្វេសប៊ុកផ្លូវការរបស់ក្លិបនៅយប់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះថវិកាដែលប្រមូលបានសរុបចំនួន២,៣៨៤ ដុល្លារសហរដ្ឋអាមេរិក ដែលជាការឧបត្ថម្ភពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចំនួន១០០០ដុល្លារ លោក រិទ្ធ ឌីកា នាយកបច្ចេកទេសចំនួន ៥០០ដុល្លារ បុគ្គលិកនិងកីឡាករ ចំនួន៨៨៤ដុល្លារ។ កីឡាករ Booysen Shan ធ្លាប់ជាសមាជិកក្នុងក្លិបព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៨ កន្លងទៅ ដោយកាលនោះរកគ្រាប់បាល់ឱ្យក្រុមបាន៧គ្រាប់ផងដែរ។
ក្រោយទទួលបានប្រាក់ឧបត្ថម្ភដល់កីឡាករក្នុងក្លិបខ្លួន ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រធានក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណពីការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំនិងកីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង នេះផងដែរ។

កីឡាករវ័យ៣២ឆ្នាំរូបនេះ បច្ចុប្បន្នជាសមាជិកក្នុងក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) បានចូលសម្រាកព្យាបាលជំងឺរបស់ខ្លួនកាលពីដើមខែមេសា កន្លងទៅដោយជំងឺនេះកើតលើរូបគេយូរមកហើយ តែមិនទាន់ធ្វើទុក្ខខ្លាំងទើបតែមួយរយៈចុងក្រោយនេះរូបគេចាប់ផ្ដើមធ្វើទុក្ខតែគេមិនចាប់អារម្មណ៍នោះទេ។ ពេលនេះរូបគេកំពុងសម្រាកព្យាបាលសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្លិបបាល់ទាត់ប៉ូលិស បានប្រមូលប្រាក់ជួយឧបត្ថម្ភដល់កីឡាករ Booysen Shan ចំនួន២៣៦៥ ដុល្លារផងដែរកាលពីថ្ងៃអាទិត្យ ថ្មីៗនេះ។
កីឡាករ Booysen Shane កើតនៅទីក្រុង Cape Town ដែលជាទីក្រុងធំជាងគេទី ២ នៅប្រទេសអាហ្រ្វិកខាងត្បូង ហើយចាប់ផ្តើមលេងបាល់ទាត់ នៅក្រុម Ajax Cape Twon តាំងពីអាយុ ១០ ឆ្នាំ។ ៤ ឆ្នាំក្រោយមកកីឡាកររូបនេះបានចូលរួមជាមួយក្រុម Hellenic FC Academy ដែលជាក្រុមយុវជនមួយល្អជាងគេនៅក្នុងប្រទេស ក្នុងរយៈពេល ៣ ឆ្នាំដែលបានបង្ហាញខ្លួនឲ្យក្រុមយុវជន Western Province អាយុក្រោម ១៧ ឆ្នាំ។ ក្រោយមករូបគេបានផ្លាស់ទៅក្លិប Mamelodi Sundowns ព្រមទាំងលេងរយៈពេល ២ ឆ្នាំមុននឹងចូលរួមជាមួយក្រុម Gleneden United មុនត្រឡប់មក Ajax Cape Town ខណៈក្រោយមកក្លិប Ikapa Sporting ក្នុងពានរង្វាន់ National First Division ខ្ចីជើង។ ខែ មិនា ២០១៤ កីឡាកររូបនេះបានសម្រេចចាប់អាជីពរបស់ខ្លួននៅក្រៅប្រទេស ដែលបានផ្លាស់ទៅក្លិបនៅប្រទេសថៃ ក្នុងក្រុម Rbac Mittraphap និង Bangkok Christian College-Tero នៅក្នុងពាន Thai Regional League Division 2 មុនធ្វើដំណើរមកកាន់កម្ពុជា។

គេបានប្រកបអាជីពជាមួយក្លិបភ្នំពេញក្រោន នៅឆ្នាំ២០១៥ ដល់២០១៧ ហើយនៅឆ្នាំ២០១៨ រូបគេចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩ ជើងទី១ រូបគេចូលរួមជាមួយក្រុមប៉ូលិស ហើយជើងទី២ ត្រឡប់ទៅភ្នំពេញក្រោន វិញខណៈនៅឆ្នាំ២០២០ គេផ្ទេរទៅកាន់ក្រុមណាហ្គាវើល និងឆ្នាំ២០២១ ត្រឡប់ទៅចូលរួមជាមួយក្រុមប៉ូលិស វិញ៕
អត្ថបទ ៖ ម៉េង ហួរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


