ការពិភាក្សារវាងមេបញ្ជាការយោធាថៃ និងកម្ពុជា ស្តីពីការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន បានបញ្ចប់ដោយភាពមិនប្រាកដប្រជានាថ្ងៃអង្គារទី២៨តុលានេះ ទោះបីជាភាគីទាំងពីរ...
សម្ដេច ហ៊ុន ម៉ាណែត បានរំលឹកទៅកាន់នាយករដ្ឋមន្ត្រីថៃ ឱ្យឆាប់ដោះលែងទាហានកម្ពុជាទាំង១៨រូប តាមការសន្យាក្នុងកិច្ចព្រមព្រៀងសន្តិភាព
ស្ថានភាពនយោបាយរបស់ប្រទេសថៃទំនងកើនឡើងកម្តៅខ្លាំង ក្រោយការវិលត្រឡប់ចូលប្រទេសវិញរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា។ ក្នុងដំណើរទៅចូលរួមប្រជុំនេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយជាមួយកម្ពុជា និង ការចុះហត្ថលេខាលើឯកសារធ្វើអាជីវកម្មរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ក៏ដូចជាឯកសារស្តីពីពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងប្រទេសថៃ។ អ្វីដែលធ្វើឲ្យមានការតាមដានច្រើននោះគឺ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និង ឯកសារស្តីពីការធ្វើអាជីវកម្មរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ទាំងអ្នកនយោបាយថៃ និងប្រជាជនថៃតាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ បានបង្ហាញសញ្ញាប្រឆាំងចំពោះអ្វីដែលនាយករដ្ឋមន្ត្រីអានុទីនបានធ្វើ។ ក្រោយការចេញប្រតិកម្មប្រឆាំងនេះ...
Dr. Kin Phea: The release of 18 Cambodian soldiers is an indicator of Thailand's integrity in implementing the peace agreement.
លោកអានុទីន បានបញ្ជាក់ថា ការបើកឡើងវិញអាស្រ័យលើសកម្មភាពរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីប្រកាសរួមដែលលោកបាន...
រដ្ឋបាលសហរដ្ឋអាមេរិកនៅតែរក្សាអត្រាពន្ធគយបដិការចំនួន១៩ភាគរយដូចគ្នាសម្រាប់ ភាគីជម្លោះកម្ពុជានិងថៃ សម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគីរៀងៗខ្លួន...
ក្នុង២ថ្ងៃចុងក្រោយនេះពោលគឺចាប់ពីព្រឹកថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ ទី២៥-២៦ ខែតុលាឆ្នាំ២០២៥ ព្រឹត្តិការណ៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ បានគ្រប់ដណ្តប់ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានស្ទើរទាំងស្រុង និងជាប្រភពនៃការប្រមាញ់ព័ត៌មានសំខាន់បំផុតរបស់បណ្តាញសារព័ត៌មានអន្តរជាតិនៅទូទាំងសកលលោក។ ហេតុការណ៍ដែលផ្ទុះការចាប់អារម្មណ៍ដំបូងដោយសារតែរាជវាំងថៃ បានបញ្ចេញការបញ្ជាក់ជាផ្លូវការអំពីការសោយទិវង្គតរបស់មហាក្សត្រយានីថៃ សិរីគិត (Sirikit) ក្នុងព្រះជន្មាយុ៩៣ឆ្នាំ ដែលបានក្លាយជាដើមហេតុ ដែលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់អំពីការលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលពេលនោះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ ភាពស្រពិចស្រពិលនេះហើយ បានក្លាយទៅជារឿងចម្លែកដ៏គួរឲ្យចាប់អារម្មណ៍ដែលភាគីថៃអាចប្រើជាលេសដើម្បីគេចវេសពីការចងភ្ជាប់កាតព្វកិច្ចមេដឹកនាំរបស់ជាតិទៅនឹងច្បាប់អន្តរជាតិ ព្រោះថាថៃមិនដែលពេញចិត្តក្នុងការដំណើរការចរចាពហុភាគីសម្រាប់ការបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរឡើយ។ បណ្តាញសារព័ត៌មានអន្តរជាតិសំខាន់ៗក្នុងសកលលោក ពិតណាស់ ពិតជាបានតាមប្រមាញ់ឥតឈប់ឈរអំពីដំណើរវិវឌ្ឍន៍ជាលំដាប់អំពីដំណើរឆ្ពោះទៅមុខនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាចង់បានបំផុត...