ព័ត៌មានអន្ដរជាតិ
កម្ពុជា-ថៃយល់ព្រមចាប់ផ្តើមដកអាវុធធុនធ្ងន់ក្នុងរយៈពេលបីសប្តាហ៍ ប៉ុន្តែការចរចាត្រូវបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងពេញលេញ
ការពិភាក្សារវាងមេបញ្ជាការយោធាថៃ និងកម្ពុជា ស្តីពីការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន បានបញ្ចប់ដោយភាពមិនប្រាកដប្រជានាថ្ងៃអង្គារទី២៨តុលានេះ ទោះបីជាភាគីទាំងពីរបានយល់ព្រមដកប្រព័ន្ធអាវុធសំខាន់ៗក្នុងរយៈពេលបីសប្តាហ៍ទៀត ដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិលដែលនៅជិតនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ Khaosod។

លោក Veerayuth Raksasil មេបញ្ជាការយោធភូមិភាគ២ របស់ប្រទេសថៃ បានចាត់នាយសេនាធិការរបស់ខ្លួន ជួបជាមួយមេបញ្ជាការយោធភូមិភាគ៤ របស់កម្ពុជា នៅប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ Chong Chom ក្នុងខេត្ត Surin ដើម្បីកំណត់ផែនការជាក់ស្តែងសម្រាប់ការរំសាយអាវុធជាដំណាក់កាល។
កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង១០ព្រឹក ហើយបានដំណើរការរហូតដល់ថ្ងៃត្រង់ មុនពេលសម្រាកសម្រាប់អាហារថ្ងៃត្រង់ ហើយបន្តពីម៉ោង១រសៀលដល់ម៉ោង៤រសៀល ការពិភាក្សាត្រូវបាននៅម៉ោង៦និង៨យប់ បន្ទាប់ពីកិច្ចប្រជុំពេលរសៀលបានបញ្ចប់ដោយគ្មានការឯកភាពគ្នាពេញលេញ។
ការផ្តោតសំខាន់ គឺការដកអាវុធធុនធ្ងន់ចំនួនបីប្រភេទ ដែលចាត់ទុកថាមានគ្រោះថ្នាក់ដល់ជនស៊ីវិលគឺ កាំជ្រួចBM-21 ប្រព័ន្ធកាំភ្លើងធំ និងរថពាសដែក រួមទាំងរថក្រោះ។ គណៈប្រតិភូទាំងពីរ បានយល់ព្រមដកអាវុធទាំងនេះចេញពីតំបន់ព្រំដែនក្នុងរយៈពេលបីសប្តាហ៍ខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ អ្នកយកព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំនេះមិនទាន់បានពិភាក្សាអំពីការដកអាវុធនៅក្នុងសប្តាហ៍ទី៦ ដែលជាដំណាក់កាលចុងក្រោយនៅឡើយទេ។ ការចរចាបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងបញ្ចប់ការកំណត់ពេលវេលា និងយន្តការសម្របសម្រួលសម្រាប់ការអនុលោមពេញលេញជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនាពេលថ្មីៗនេះ៕



ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


