ព័ត៌មានអន្ដរជាតិ
អានុទីន បដិសេធរបាយការណ៍នៃការបើកព្រំដែនកម្ពុជា-ថៃឡើងវិញ
លោក អានុទីន ចានវីរៈគុល កាលពីថ្ងៃចន្ទទី២៧ខែតុលា បានច្រានចោលរបាយការណ៍ដែលថា ប្រទេសថៃនឹងបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញនៅខែក្រោយ ដោយនិយាយថា លក្ខខណ្ឌទាំងបួនដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនាពេលថ្មីៗនេះត្រូវតែបំពេញ មុនពេលទំនាក់ទំនងធម្មតាអាចចាប់ផ្តើមវិញបាន។

យោងតាម The Nation នាយករដ្ឋមន្ត្រីថៃ បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំមិនដឹងថា អ្នកណាជាអ្នកកំណត់កាលបរិច្ឆេទនោះទេ» ដោយសំដៅលើការរំពឹងទុកថា ច្រកព្រំដែនអាចបើកឡើងវិញនៅថ្ងៃទី១ខែវិច្ឆិកា។
លោកអានុទីន បានបញ្ជាក់ថា ការបើកឡើងវិញអាស្រ័យលើសកម្មភាពរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីប្រកាសរួមដែលលោកបានចុះហត្ថលេខាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ លោកថា ប្រទេសថៃនឹងចាំវាយតម្លៃពីសកម្មភាពរបស់កម្ពុជា មុននឹងបន្តទៅជំហានបន្ទាប់នៅក្រោមកិច្ចព្រមព្រៀង។
យោងតាមលោកអានុទីន ថៃចង់បានការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបោសសម្អាតមីន ការបង្រ្កាបរួមគ្នាលើការបោកប្រាស់តាមអ៊ីនធឺណិត និងការដោះស្រាយការទន្ទ្រានព្រំដែន។
លោកអានុទីន នៅតែប្រកែកទាំងទទឹងទិសថា «ប្រទេសថៃមិនមែនជាប្រទេសដែលបំពានលក្ខខណ្ឌបទឈប់បាញ់នោះទេ ដូច្នេះរាល់សកម្មភាពត្រូវតែចាប់ផ្តើមពីប្រទេសកម្ពុជា។ មានតែបន្ទាប់ពីបញ្ហាទាំងអស់ដែលប៉ះពាល់ដល់សន្តិសុខជាតិត្រូវបានដោះស្រាយ យើងនឹងចាប់ផ្តើមការពិភាក្សាដើម្បីធ្វើឲ្យទំនាក់ទំនងដូចដើម។ ច្រកព្រំដែនអាចបើកឡើងវិញបន្ទាប់ពីនោះ»។
សូមជម្រាបថា ព្រំដែនដែលជាចំណុចស្នូលនៃជម្លោះទឹកដីកម្ពុជា-ថៃអស់ជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវបានបិទកាលពីខែមិថុនាឆ្នាំ២០២៥ បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង រួមទាំងការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា។ ការបិទព្រំដែនបានជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មដែលពឹងផ្អែកលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានកត់សម្គាល់ថា ការរំខាននេះបានបង្កើនតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់។ រដ្ឋាភិបាលថៃត្រូវបានជំរុញឲ្យផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់អាជីវកម្មដែលរងផលប៉ះពាល់ ខណៈដែលការចរចាកំពុងបន្ត៕
ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


