ព័ត៌មានអន្ដរជាតិ
[វិចារណកថា] ព្រឹត្តិការណ៍ចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ គ្របដណ្តបមាតិកាព័ត៌មានសកលលោក
ក្នុង២ថ្ងៃចុងក្រោយនេះពោលគឺចាប់ពីព្រឹកថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ ទី២៥-២៦ ខែតុលាឆ្នាំ២០២៥ ព្រឹត្តិការណ៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ បានគ្រប់ដណ្តប់ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានស្ទើរទាំងស្រុង និងជាប្រភពនៃការប្រមាញ់ព័ត៌មានសំខាន់បំផុតរបស់បណ្តាញសារព័ត៌មានអន្តរជាតិនៅទូទាំងសកលលោក។

ហេតុការណ៍ដែលផ្ទុះការចាប់អារម្មណ៍ដំបូងដោយសារតែរាជវាំងថៃ បានបញ្ចេញការបញ្ជាក់ជាផ្លូវការអំពីការសោយទិវង្គតរបស់មហាក្សត្រយានីថៃ សិរីគិត (Sirikit) ក្នុងព្រះជន្មាយុ៩៣ឆ្នាំ ដែលបានក្លាយជាដើមហេតុ ដែលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់អំពីការលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលពេលនោះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។
ភាពស្រពិចស្រពិលនេះហើយ បានក្លាយទៅជារឿងចម្លែកដ៏គួរឲ្យចាប់អារម្មណ៍ដែលភាគីថៃអាចប្រើជាលេសដើម្បីគេចវេសពីការចងភ្ជាប់កាតព្វកិច្ចមេដឹកនាំរបស់ជាតិទៅនឹងច្បាប់អន្តរជាតិ ព្រោះថាថៃមិនដែលពេញចិត្តក្នុងការដំណើរការចរចាពហុភាគីសម្រាប់ការបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរឡើយ។
បណ្តាញសារព័ត៌មានអន្តរជាតិសំខាន់ៗក្នុងសកលលោក ពិតណាស់ ពិតជាបានតាមប្រមាញ់ឥតឈប់ឈរអំពីដំណើរវិវឌ្ឍន៍ជាលំដាប់អំពីដំណើរឆ្ពោះទៅមុខនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាចង់បានបំផុត ហើយស្របទៅនឹងការជ្រុមជ្រែងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាអ្នកតស៊ូប្រជាធិបតេយ្យដ៏យូរអង្វែងនោះ។
ក្នុងដំណើរមិនច្បាស់លាស់ជាសាធារណៈចុងក្រោយ គឺថា មន្ត្រីរដ្ឋាភិបាលថៃ និងសារព័ត៌មានថៃជាច្រើនហាក់ព្យាយាមលេងល្បែងចិត្តសាស្ត្រចុងក្រោយ ដោយការបញ្ចេញ និងផ្សព្វផ្សាយព័ត៌មានជាច្រើនជុំវិញភាពមិនច្បាស់លាស់នៃដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល។

ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការផ្សព្វផ្សាយជាសាធារណៈនៃការសោយទិវង្គតរបស់អតីតមហាក្សត្រយានីថៃ សារព័ត៌មានថៃជាច្រើនបានផ្សព្វផ្សាយដោយសំអាងលើការអះអាងពីការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលថៃ អំពីលទ្ធភាពដែលនាយករដ្ឋមន្ត្រី អានុទីន លុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពូ និងជាពិសេសបំផុតនោះ គឺការមិនចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី និង មានការរៀបចំសម្របសម្រួលដោយរដ្ឋាភិបាលម៉ាឡេស៊ី។
ដំណើរការចរចារកដំណោះស្រាយក្នុងជម្លោះព្រំដែនរវាងថៃនិងកម្ពុជា បានប្រព្រឹត្តទៅក្រោមការតាមដានដ៏យកចិត្តទុក្ខបំផុតពីរដ្ឋបាលរបស់រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលប្រាថ្នាចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពផ្លូវការដំបូងនៅតំបន់អាស៊ីអាគ្នេយ៍ (ASEAN) ប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក។
ការចរចាសន្តិភាពរវាងប្រទេសកម្ពុជានិងថៃ បានប្រព្រឹត្តទៅក្នុងពេលវេលាដ៏តានតឹងបំផុតនិងរយៈពេលខ្លី មុនឈានដល់ការចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ខែតុលានេះ។ ការចរចារកដំណោះស្រាយដែលថៃមិនចង់ធ្វើ គ្មានឆន្ទៈធ្វើ ប៉ុន្តែថៃមិនអាចគេចវេសរួចនេះ គឺដោយសារតែការដាក់សម្ពាធរបស់រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលតែងតែពោលថា «បញ្ឈប់ការសម្លាប់ជីវិតមនុស្ស»។
វាជាសំណាងល្អមួយសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាចង់បានបំផុត ក្នុងនាមជាប្រទេសតូចជាងថៃ មានសេដ្ឋកិច្ចខ្សោយជាងថៃ និងធ្លាប់ជួបសង្គ្រាមរ៉ាំរៃច្រើនទសវត្សរ៍ ដោយសារតែចាប់តាំងពីសម្រាប់បានកិច្ចព្រមព្រៀងបទឈប់បាញ់កាលថ្ងៃទី២៨ខែកក្កដា គឺសហរដ្ឋអាមេរិកជំរុញឲ្យម៉ាឡេស៊ីរៀបចំកិច្ចប្រជុំចរចាជាបន្តបន្ទាប់ ដើម្បីឈានទៅរកដំណោះស្រាយសន្តិភាពយូរអង្វែង និងមានយន្តការដោះស្រាយជាក់លាក់បែបនេះ។
ជាការពិតកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ គឺគ្មានភាគីណាមួយអាចលុបចោលដោយចិត្តឯងចង់បាននោះទេ ពីព្រោះថា ក្នុងរយៈពេលដ៏ខ្លីកិច្ចប្រជុំគ្រប់លំដាប់ថ្នាក់ ចាប់តាំងកម្រិតយោធភូមិភាគ (RBC) គណៈកម្មការព្រំដែនចម្រុះ ((JBC) គណៈកម្មការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំកម្រិតអន្តរជាតិចតុភាគី ដោយមានសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងភាគីជម្លោះទាំងពីរ គឺសុទ្ធតែបានធ្វើរួចរាល់ និង បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងរៀងរាល់លើក។ ដូចនេះ ភាគីថៃ ឬនាយករដ្ឋមន្ត្រីថៃ គ្មានហេតុផលណាគេចវេសពីការចុះហត្ថលេខាលើឯកសារផ្លូវការនេះទេ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


