ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញឱ្យមានការពង្រឹងតួនាទីរបស់ស្ថាប័ននានាធ្វើឱ្យការប្ដេជ្ញាចិត្តផ្នែកបរិស្ថានទៅជាសកម្មភាពជាក់ស្ដែង។ សម្ដេចថាច្បាប់និងគោលនយោបាយនានាដែលអនុវត្តដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណាម្នាក់ចោលឡើយ។
លោកបណ្ឌិត ចែម វីឌ្យ៉ា នឹងចាប់ផ្តើមអាណត្តិរបស់លោកជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) នៅខែមករា ឆ្នាំ២០២៦
លោកគឺជាកូនខ្មែរទី២ដែលកាន់ដំណែងជាន់ខ្ពស់ស្ថាប័នអាស៊ានបន្ទាប់ពីលោក កៅ គឹមហួន ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាឌិការអាស៊ានកាលពីឆ្នាំ២០២៣។
ប្រតិភូសភាកម្ពុជាដឹកនាំដោយសម្ដេចសភាធិបតី ឃួន សុដារី បានបង្ហាញការពិតនៃបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់ថ្នាក់ដឹកនាំសភានៅតំបន់អាស៊ាន និងដៃគូ បង្កើតបានជាសំឡេងគាំទ្រមួយចំពោះកម្ពុជា ខណៈថៃឡាំប៉ាមិនឱ្យចេញសេចក្ដីថ្លែងការណ៍រួមនោះទេ។
សភាកម្ពុជាបានដាក់សេចក្ដីព្រាងបន្ថែមឱ្យមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៦ ងាកមកចាប់អារម្មណ៍បញ្ហាសន្ដិសុខ សាមគ្គីភាព ក្នុងតំបន់បន្ទាប់ពីថៃនៅតែបង្កបញ្ហាជាបន្តបន្ទាប់ជាមួយប្រទេសកម្ពុជា។
ថ្លែងក្នុងជំនួបនៅវិមានសភាកម្ពុជា លោកស្រី អាស៊ីទី រ៉ូសាយ បានជម្រាបសម្ដេចប្រធានសភាកម្ពុជាថា អាណត្តិរបស់លោកស្រីនឹងត្រូវបញ្ចប់នាខែកញ្ញាខាងមុខហើយនឹងជំនួសដោយលោក ចែម វីឌ្យ៉ា ដែលមកពីកម្ពុជា។
សម្ដេចសភាធិបតី ឃួន សុដារី បានរម្លឹកពីភាពចាំចាប់ក្នុងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពារប្រព័ន្ធអង្គការសហប្រជាជាតិដើម្បីធានានូវសណ្ឋាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ការលើកឡើងនេះស្របពេលដែលកម្ពុជាបានប្ដឹងថៃករណីព្រំដែន៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។