នាយខុទ្ទកាល័យប្រធានសភា និងជាអគ្គលេខាធិការរងរដ្ឋសភាជាតិលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថា ពុំមានជំនួបក្រៅផ្លូវការណាមួយរវាងអ្នកនយោបាយកម្ពុជា និងថៃក្នុងកិច្ចប្រជុំ AIPA Caucus ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ។
រដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ AIPA Caucus ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។