ព័ត៌មានអន្ដរជាតិ
ចិន ជំរុញការចរចាលើបញ្ហាអ៊ីរ៉ង់ និង ប្រកាសជំហរប្រឆាំងការផ្ទុះជម្លោះជាថ្មី
ក្រោយជំនួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃពុធ ទី៦ ខែឧសភា បានអំពាវនាវឲ្យមានការបញ្ឈប់អរិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា និងបានជំរុញឲ្យសហរដ្ឋអាមេរិក ក៏ដូចជាអ៊ីរ៉ង់ បើកច្រកសមុទ្រ Hormuz ឡើងវិញ «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Abbas Araghchi នៅទីក្រុងប៉េកាំង លោក វ៉ាង យី បាននិយាយថា៖ «ចិនយល់ឃើញថា ការបញ្ឈប់ការប្រយុទ្ធគ្នាទាំងស្រុងត្រូវតែសម្រេចឲ្យបានដោយគ្មានការពន្យារពេល ហើយការចាប់ផ្ដើមអរិភាពឡើងវិញ គឺជាអ្វីដែលមិនអាចទទួលយកបានឡើយ ខណៈការបន្តកិច្ចចរចានៅតែជាកត្តាចាំបាច់បំផុត»។
ប្រមុខការបរទេសចិនរូបនេះថែមទាំងលើកឡើងទៀតថា ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងឆ្លើយតបឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ចំពោះការអំពាវនាវយ៉ាងទទូចរបស់សហគមន៍អន្តរជាតិ ដើម្បីឲ្យមានការបន្តឡើងវិញនូវចរាចរណ៍ផ្លូវទឹកជាប្រក្រតី និងមានសុវត្ថិភាព ឆ្លងកាត់ច្រកសមុទ្រ Hormuz។
លោកបានបន្ថែមថា ចំពោះបញ្ហានុយក្លេអ៊ែរ ចិនស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ខណៈពេលដែលយល់ឃើញថា អ៊ីរ៉ង់មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព។
នៅក្នុងសារចុងក្រោយនេះ លោក Wang បានសង្កត់ធ្ងន់ថា ចិននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបន្ធូរបន្ថយភាពតានតឹង និងបញ្ចប់ការប្រយុទ្ធគ្នា បន្តគាំទ្រដល់ការចាប់ផ្ដើមកិច្ចចរចាសន្តិភាព និងដើរតួនាទីកាន់តែធំក្នុងការស្ដារសន្តិភាព និងភាពស្ងប់ស្ងាត់ឡើងវិញនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ដោយឡែក លោក Araghchi បាននិយាយដែរថា អ៊ីរ៉ង់វាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរ ៤ចំណុចរបស់ចិន ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយបានកោតសរសើរដល់ប្រទេសចិន ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការដើរតួនាទីប្រកបដោយស្ថាបនា ដើម្បីបង្ការកុំឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ និងរីករាលដាលកាន់តែខ្លាំង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក ម៉ាក្រុង៖ តំបន់កូកាសខាងត្បូង មិនគួរជាទីតាំងប្រជែងគ្នារបស់មហាអំណាចទេ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


