Connect with us

ព័ត៌មានអន្ដរជាតិ

Tesla ចុះកិច្ចសន្យាបន្ទះឈីប ១៦,៥ ប៊ីលាន​ដុល្លារ ជាមួយ​ Samsung

បានផុស

នៅ

លោក អេឡុន ម៉ាសក៍ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាន​បង្ហោះសារនៅលើបណ្ដាញសង្គម X ថា ក្រុមហ៊ុន Tesla បាន​ចុះកិច្ចសន្យា បន្ទះឈីបតម្លៃ ១៦,៥ ប៊ីលាន​ដុល្លារ ជាមួយ​ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics។ នេះ​បើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC កាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ាសក៍ បាន​សរសេរនៅលើ X យ៉ាងដូច្នេះថា៖ «រោងចក្រនៅតិចសាស់​ថ្មីដ៏ធំរបស់ Samsung នឹងប្រើសម្រាប់ផលិតបន្ទះឈីប AI6 ជំនាន់ក្រោយឱ្យក្រុមហ៊ុន Tesla» ដែលវា​មាន​សារៈសំខាន់ជាយុទ្ធសាស្ត្រ។ បច្ចុប្បន្ន Samsung ផលិតបន្ទះឈីប AI4 ខណៈក្រុមហ៊ុនផលិតបន្ទះឈីប​តៃវ៉ាន់ TSMC នឹង​ផលិតបន្ទះឈីប AI5 នៅតៃវ៉ាន់ បន្ទាប់មកនីរដ្ឋអារីហ្សូណា។

Samsung Electronics ដែលជា​ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ បាននិយាយ​ក្នុងឯកសារមួយថា កិច្ចសន្យា​​នឹង​ចូលជាធរមាន​នៅថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០២៥ ហើយគ្រោងនឹង​បញ្ចប់ទៅនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។ យ៉ាងណាមិញ Samsung ​ មិនបាន​បង្ហាញឈ្មោះក្រុមហ៊ុនដៃគូកិច្ចសន្យានោះទេ ​មុន​លោក ម៉ាសក៍ បាន​ប្រកាសថា​ពីវា៕

គួរគូសបញ្ជាក់ថា បច្ចុប្បន្ន Samsung កំពុងសាងសង់រោងចក្រផលិតបន្ទះឈីបនៅទីក្រុង​ Taylor រដ្ឋតិចសាស ​ចម្ងាយប្រហែលមួយម៉ោងពីទីក្រុង​ Austin ជាកន្លែងដែលលោក ម៉ាសក៍ រស់នៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម