ជីវិតកម្សាន្ដ
តារាចម្រៀងជើងចាស់លោក ផៃ ផុងរ៉ាក់ ឈឺធ្ងន់ សម្រាកពេទ្យ១សប្ដាហ៍ មិនទាន់ធូរស្បើយ (មានវីដេអូ)
តារាចម្រៀងជើងចាស់ លោក ផៃ ផុងរ៉ាក់ ធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរយៈពេលជាង ១សប្ដាហ៍ មកហើយ ខណៈស្ថានភាពសុខភាពមិនទាន់មានសភាពធូរស្បើយនៅឡើយទេ។

យោងតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកឈ្មោះ អ៊ូ បវរ ដែលជាអ្នកស្និតស្នាលនឹងលោក បានឱ្យដឹងថា ស្ថានភាពជំងឺរបស់លោកកំពុងត្រូវការការយកចិត្តទុកដាក់ និងជំនួយបន្ថែមពីសប្បុរសជន។ ក្នុងនោះ ក៏មានការអំពាវនាវឲ្យបងប្អូនសាធារណជន និងអ្នកគាំទ្រចូលរួមជួយឧបត្ថម្ភថវិកា ដើម្បីសម្រាលបន្ទុកលើចំណាយព្យាបាលផងដែរ។
ម្ចាស់គណនីខាងលើ អះអាងដែរថា រាល់ថវិកាជំនួយដែលទទួលបាន តាមរយៈ QR Code ដែលបានបង្ហោះ នឹងត្រូវយកទៅប្រគល់ជូនគ្រួសាររបស់លោកផ្ទាល់ ដោយធានាថាមិនមានការបាត់បង់ ឬប្រើប្រាស់ខុសគោលបំណងឡើយ។

គួរបញ្ជាក់ថា លោក ផៃ ផុងរ៉ាក់ គឺជាតារាចម្រៀងជើងចាស់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសម័យឆ្នាំ ១៩៨០ និងត្រូវបានទស្សនិកជនស្គាល់យ៉ាងទូលំទូលាយ។ លោកជាសិល្បករដែលមានស្នាដៃបទចម្រៀងជាច្រើន បំពេរអារម្មណ៍មហាជន និងមានឥទ្ធិពលក្នុងវិស័យតន្ត្រីខ្មែរសុរិន្ទ ជាមួយនឹងជំនាន់តារាចម្រៀងដូចជា ណូយ វ៉ាន់ណេត និង នូ សុិប។
ដោយឡែក ចំពោះស្ថានភាពបច្ចុប្បន្នរបស់លោក បានធ្វើឲ្យអ្នកគាំទ្រដែលស្គាល់លោក បង្ហាញការព្រួយបារម្ភ និងជូនពរផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


