ព័ត៌មានអន្ដរជាតិ
មន្ត្រីទូតរុស្ស៊ី ចោទអាមេរិក ថា បង្ខំកូនៗអ្នកការទូតរុស្ស៊ី ទទួលសញ្ជាតិអាមេរិក
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងក្នុងអត្ថបទមួយ នៅថ្ងៃច័ន្ទទី៤ ខែឧសភា ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងរំលោភបំពានទាំងច្បាប់សហព័ន្ធអាមេរិក និងអភ័យឯកសិទ្ធិការទូត តាមរយៈការបង្ខំឲ្យកូនៗរបស់បុគ្គលិកកុងស៊ុលរុស្ស៊ីទទួលយកសញ្ជាតិអាមេរិក ដោយមិនផ្តល់ជម្រើសឲ្យបដិសេធនោះឡើយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន RT លោកស្រី បានលើកឡើងថា ទង្វើទាំងនេះគឺសំដៅទង្វើ«រដ្ឋក្នុងរដ្ឋ ឬរដ្ឋស្រមោល (Deep State)» កំពុងតែធ្វើឲ្យរង្គោះរង្គើដល់គោលនយោបាយប្រឆាំងអន្តោប្រវេសន៍ដែលមិនធ្លាប់មានពីមុនមករបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងគោលបំណងរបស់លោកក្នុងការបញ្ឈប់សិទ្ធិទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិតាមរយៈការកើតនៅក្នុងប្រទេសនេះ។
លោកស្រី Zakharova បានសរសេរថា៖ វាជារឿងដែលមិនសមហេតុផលបំផុត ហើយវាបានរំលោភលើគ្រប់ច្បាប់ដែលមានទាំងអស់ ព្រមទាំងបង្កជាការប៉ះទង្គិចដល់ប្រធានាធិបតីរបស់ពួកគេផ្ទាល់ទៀតផង។
លោកស្រី ថែមទាំងអះអាងទៀតថា អាមេរិកបានចាប់ផ្ដើមអនុវត្តបែបនេះតាំងពីឆ្នាំ ២០២៣ ក្នុងអាណត្តិអតីតប្រធានាធិបតី ចូ បៃដិន យ៉ាងណា វាហាក់ដូចជាមានបំណងដាក់មីនបង្កប់ក្រោមជើងលោកត្រាំ ដើម្បីធ្វើឲ្យលោកមើលទៅគួរឲ្យអស់សំណើចបំផុត ដោយលោកស្រីបានបន្ថែមថា ទាំងច្បាប់សហព័ន្ធ និងកិច្ចព្រមព្រៀងការទូត មិនត្រូវបានធ្វើវិសោធនកម្មឡើយចាប់តាំងពីពេលនោះមក។
បច្ចុប្បន្ននេះ កុមារដែលកើតពី «មន្ត្រីការទូតបរទេស» ត្រូវបានលើកលែងមិនឲ្យទទួលបានសញ្ជាតិអាមេរិកតាមរយៈការកើតនោះឡើយ យោងតាមក្រមនៃបទប្បញ្ញត្តិសហព័ន្ធ និងគោលនយោបាយរបស់ស្ថាប័នសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) បើទោះបីជាពួកគេត្រូវបានចាត់ទុកថាជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់ក៏ដោយ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការផ្ដល់សញ្ជាតិដោយបង្ខំ ក៏បានរំលោភលើកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងបទដ្ឋានអន្តរជាតិផងដែរ ដែលបទដ្ឋានទាំងនោះផ្ដល់អភ័យឯកសិទ្ធិដល់អ្នកការទូតពីច្បាប់នៃប្រទេសម្ចាស់ផ្ទះ។
លោកស្រី Zakharova ក៏បានព្រមានផងដែរថា ស្ថានភាពនេះផ្ដល់ឲ្យទីក្រុងវ៉ាស៊ីនតោននូវ «អំណាចចរចា ឬប្រៀបខ្លាំង» មកលើអ្នកការទូតរុស្ស៊ី៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


