ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោក ត្រាំ ត្រៀមទទួលយកយន្តហោះប្រណិតតម្លៃ ៤០០លានដុល្លារជាអំណោយពីកាតា
យោងតាមការចុះផ្សាយកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥របស់សារព័ត៌មាន ABC News រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំទទួលយកយន្តហោះ Boeing 747-8 ដ៏ប្រណិតមួយគ្រឿងពីខ្សែរាជវង្សកាតា ក្នុងបំណងយកទៅបម្រើការបណ្តោះអាសន្នជាយន្តហោះដឹកប្រធានាធិបតី Air Force One។

យន្តហោះនេះ មានតម្លៃប្រហែល ៤០០លានដុល្លារ និងត្រូវបានគេដាក់ឈ្មោះថា «រាជវាំងលើអាកាស (Flying Palace)»។ វានឹងត្រូវប្រើប្រាស់ជាបណ្ដោះអាសន្នសម្រាប់ដឹកប្រធានាធិបតីអាមេរិក ខណៈយន្តហោះ Air Force One ផ្លូវការដែលផលិតដោយក្រុមហ៊ុន Boeing ត្រូវបានពន្យារពេលដឹកជញ្ជូន។ បន្ទាប់ពីចប់អាណត្តិ លោក ត្រាំ គ្រោងនឹងផ្ទេរយន្តហោះដែលជាអំណោយរបស់កាតានេះទៅឲ្យអង្គការមូលនិធិបណ្ណាល័យប្រធានាធិបតី។
ព័ត៌មាននេះ បានបញ្ឆេះឲ្យមានការរិះគន់ជាច្រើន។ សមាជិកសភាគណបក្សប្រជាធិបតេយ្យ រួមទាំងមេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភា លោក Chuck Schumer និងអ្នកតំណាង Adam Schiff បានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការបំពានដែលអាចកើតមានចំពោះរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មន្ត្រីអាមេរិកពីការទទួលយកអំណោយពីរដ្ឋាភិបាលបរទេសដោយគ្មានការយល់ព្រមពីសភា។
សូមបញ្ជាក់ថា លោក ត្រាំ បានសម្តែងការខកចិត្តចំពោះការពន្យារពេលក្នុងការផ្តល់យន្តហោះ 747-8 ចំនួនពីរគ្រឿង ដើម្បីបម្រើការជាយន្តហោះ Air Force One ថ្មី។ ក្នុងអំឡុងអាណត្តិដំបូងរបស់ខ្លួន លោក ត្រាំ បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Boeing ដើម្បីចែកចាយយន្តហោះនៅឆ្នាំ២០២៤។ យ៉ាងណាមិញ មន្ត្រីកងទ័ពអាកាសអាមេរិក បានប្រាប់សភាកាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Boeing បានស្នើសុំពន្យារពេលរហូតដល់ឆ្នាំ២០២៧ឯណោះវិញ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


