Connect with us

កីឡា

បុរស​នៅ​ពី​ក្រោយ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទទួល​បាន​ការ​គាំទ្រ​ភ្លូកទឹក-ដី

បានផុស

នៅ

ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៧ ដែលកំពុងទទួលបានកិត្តិនាម ទាំងលើការប្រកួតពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អន្តរជាតិ ។ ជាមួយសន្ទុះលើកទឹកចិត្តមិនធ្លាប់មានពីមជ្ឍដ្ឋានអ្នកស្នេហាកីឡា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ កន្លងមកថ្មីៗនេះ វត្តមានអ្នកតាម​ដាន​ទស្សនា​ទូទាំង​ប្រទេស​ និងអ្នក​ទស្សនា​គាំទ្រផ្ទាល់ជាង៥ម៉ឺននាក់គឺជាប្រវត្តិសាស្រ្តថ្មីមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន«កម្ពុជាថ្មី»សូមឆ្លៀតឱកាសនេះ រំលេចជូនចំណុចសំខាន់ចម្បង៥យ៉ាងនៅពីក្រោយជោគជ័យអាជីពរបស់ក្លិបព្រះខ័នរាជស្វាយរៀង។

  1. កម្រិតដឹកនាំមោះមុតទៅដោយការប្តេជ្ញាចិត្ត

ការរៀបចំក្រុម​ជម្រើស​ដៃទី១​ត្រូវបានឯកឧត្តម ឌី វិជ្ជា ​បាន​កំណត់ឡើងដោយសមាសភាពកីឡាករ​តាម​រយៈ​ការ​ដោះដូរសមាសភាព និងពង្រឹងជាបន្តបន្ទាប់។ កីឡាករសក្តានុពលក្នុងស្រុក រួមជាមួយកីឡាករបរទេស ជាកំណត់ត្រាថ្មី និងឆ្លាតវៃមួយគួរឱ្យកត់សម្គាល់ដែលលោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិបានទុក​ជា គំរូដល់ក្លិបដទៃ នៅពេលមានភារកិច្ចប្រកួតពិសេសលើ ពានជាអន្តរជាតិ។

ទោះយ៉ាងណាមធ្យោបាយនេះ ក្លិបត្រូវចំណាយថវិកាច្រើនលើសលុប និងការប្តេជ្ញាចិត្តរយៈពេលវែង។ ជាក់ស្តែងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ  ភាគីព្រះខ័នរាជស្វាយរៀង បង្ហាញសក្តានុពលក្នុងសន្ទុះកម្លាំងក្រុមយ៉ាងស្អាតជាងខាង FK Arkadag ប៉ុន្តែមានបញ្ហាលើឱកាសដែលម្ខាងទៀតចាប់បានដោយសំណាងតែប៉ុណ្ណោះ។ អ្នកទស្សនាពិតៗ សុទ្ធតែមើលឃើញលើសមត្ថភាពការលេងរបស់ក្រុមជើងឯកកម្ពុជាផ្ទាល់នឹងភ្នែកដក់ជាប់បេះដូង។

លើនយោបាយដឹកនាំក្រុម និងរៀបចំគ្រូបង្វឹក ថ្នាក់ដឹកនាំក្លិប បានតែងតាំងគ្រូបង្វឹកដែលមានបទពិសោធកម្រិតពិភពលោក និងមានក្រុមគ្រូជំនួយជាច្រើនទៀតដែលសុទ្ធសឹងមានជំនាញពិសេសរៀងៗខ្លួននាំឱ្យព្រះខ័នរាជស្វាយរៀងក្លាយមកជាក្រុមដែលមានក្រុមគ្រូបង្វឹកច្រើនជាងគេនៅកម្ពុជា។

  • ការកសាងហេដ្ឋារចនាសម្ព័ន្ធ

ក្លិបមួយស្របទៅតាមកម្រិតស្តង់ដាបាល់ទាត់អាស៊ី និងពិភពលោក តោងត្រូវមានកីឡដ្ឋានស្របតាមបទដ្ឋានផ្ទាល់ខ្លួន។ ក្លិបព្រះខ័នរាជស្វាយរៀងបានកសាងកីឡដ្ឋាន ខេត្តស្វាយរៀងនៅឆ្នាំ២០១៥ ដែលផ្ទុកអ្នកទស្សនាបានប្រមាណ​២៥០០នាក់។ នៅឆ្នាំ២០២៣ កីឡដ្ឋាននេះត្រូវបានពង្រីកបន្ថែមដែលអាចផ្ទុកអ្នកគាំទ្រប្រមាណ៤០០០នាក់ មានបន្ទប់ភ្ញៀវពិសេស (VIP) កន្លែងអាហារ និងភេសជ្ជៈ និងស្តង់លក់វត្ថុអនុស្សាវរីយ៍។

ការកសាងទាំងនេះគឺត្រូវការដី និងថវិកាយ៉ាងច្រើនទើប​អាចដំណើរការទៅបាន។ រឹតតែអស្ចារ្សគឺ ឯកឧត្តម ឌី វិជ្ជា បានបង្ហាញគម្រោង ពង្រីកកន្លែងអង្គុយសម្រាប់អ្នកគាំទ្របន្ថែមទៀតដើម្បីបំពេញទៅតាមតម្រូវការមកទស្សនា ដែលកើនឡើងជាលំដាប់។ លើបទដ្ឋានទីលានហ្វឹកហាត់វិញ ក្លិបព្រះខ័នរាជស្វាយរៀងបានរៀបចំឡើងនៅ បណ្តោយមហាវិថីឈ្នះឈ្នះ​ និងមានអគារសម្រាប់បុគ្គលិកបំពេញការងារដោយផ្នែក មានទីលានហ្វឹកហាត់ស្មៅធម្មជាតិចំនួន២ និងទីលានស្មៅសិប្បនិម្មិត១ មានកន្លែងហ្វឹកហាត់កាយសម្បទា បន្ទប់ប្រជុំ រដ្ឋបាល បន្ទប់ព្យាបាល បន្ទប់សម្លៀកបំពាក់ ទីផ្សារ និងកន្លែងអាហារជាដើម។

  • ការអភិវឌ្ឍថ្នាលយុវជន

ព្រះខ័នរាជស្វាយរៀងបាន និងកំពុងបណ្តុះបណ្តាលថ្នាលយុវជន២ប្រភេទ ទី១ការបណ្តុះបណ្តាលថ្នាលយុវជនជាច្រើនកម្រិតដែលហៅថា សាលាបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងទី២ ការបណ្តុះបណ្តាលយុវជនកម្រិតស្តង់ដា។ យុវជនមួយក្រុមត្រូវបានជ្រើសរើសពីទូទាំងប្រទេសកម្ពុជា ដើម្បីមកស្នាក់នៅ សិក្សារៀនសូត្រ និងហ្វឹកហាត់បាល់ទាត់រយៈពេល៥ឆ្នាំពេញ។ លើការបណ្តុះបណ្តាលថ្នាលនេះ ក្លិបទទួលបន្ទុកលើការចំណាយទាំងស្រុង​ ក្នុងរយៈពេល៥ឆ្នាំក្នុងទស្សនៈវិស័យជំរុញក្រុមបន្តវេន ទៅថ្ងៃអនាគត។

  • ការកសាងមូលដ្ឋានគ្រឹះអ្នកគាំទ្រ

ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើសកម្មភាពជាច្រើនលើកទឹកចិត្តដល់ ទស្សនិកជន ជាពិសេសយុវជនឲ្យចាប់អារម្មណ៍លើបាល់ទាត់ដែលមកទល់ពេលនេះ រាល់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងតែងតែមានក្រុមអ្នកគាំទ្រផ្លូវការមកចូលរួមជាសកម្មភាពលើកទឹកចិត្ត និងបានទៅគាំទ្រផ្ទាល់ដល់តាមបណ្តាខេត្តផ្សេងៗ និងក្រៅប្រទេសថែមទៀត។

ការនេះបានបង្កើនវិសាលភាពក្រុមអ្នកគាំទ្ររបស់ក្លិបយ៉ាងសស្រាក់សស្រាំ ជាក់ស្តែង ការប្រកួតក្នុងពានរង្វាន់ AFC Challenge League តាំងពីវគ្គ៨ក្រុមចុងក្រោយមានជាង១៥ពាន់នាក់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានជាង១ម៉ឺននាក់ និងវគ្គផ្តាច់ព្រ័ត្រ ជាង៥ម៉ឺននាក់ នៅ​ពហុកីឡដ្ឋាន​ជាតិ​ មរតក​តេជោ។

  • ការលះបង់ស្ងប់ស្ងាត់ នឹងនរ មានគោលដៅវែងឆ្ងាយច្បាស់លាស់

ឯកឧត្តម ឌី វិជ្ជា មានទស្សនៈវិស័យមួយក្នុងការជម្រុញកីឡា​បាល់ទាត់​ជាតិឈានដល់កម្រិតប្រកួតប្រជែងលើឆាកអន្តរជាតិ ដោយប្រកាន់យកឆន្ទៈ​មិនរាថយ ទាំងវិន័យ ទាំងចំណង់ចំណូលចិត្ត និង ការលះបង់ដែលមិនអាចកាត់ថ្លៃបានសម្រាប់វិស័យមួយដែលទាមទារទាំងធនធានស្មារតី ពេលវេលា ថវិកា និងច្រើនទៀត។ ចក្ខុវិស័យរបស់ឯកឧត្តម​លាតសន្ធឹងហួសពីកម្រិតបច្ចុប្បន្នឆ្ពោះទៅរកការកំណត់អនាគតមិនស្ទាក់ស្ទើរ ជាមួយការវិនិយោគយ៉ាងក្លាហាន មិនត្រឹមតែនៅក្នុងគម្រោងប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការសន្យាគ្មានសំឡេង នៃថ្ងៃស្អែក….ស្អែក និងស្អែក ដែលកាន់តែអស្ចារ្យ។

គួរក់តសម្គាល់ដែរថា តម្លៃសំបុត្រវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ដែលជាឱកាសអាចរកចំណូលបាន​​ច្រើន​ ប៉ុន្តែឯកឧត្តមប្រធានកំណត់តម្លៃសំបុត្រទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រការប្រកួត​ពាន​រង្វាន់​អាស៊ី​មួយ​នេះ។ តម្លៃសំបុត្រ៨ពាន់រៀល និង៥ពាន់រៀលគឺជាតម្លៃទាបបំផុតមួយ នៅក្នុងតារាង​ពានរង្វាន់លំដាប់អាស៊ីវគ្គផ្តាច់ព្រ័ត្រ ។ លោកមិនយកកីឡាជាពាណិជ្ជកម្មទេ តែជាកិត្តិយសជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម