សន្តិសុខសង្គម
អាវុធហត្ថស្រុកចិត្របុរី ឃាត់ខ្លួនជនសង្ស័យ ៥ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
កម្លាំងអាវុធហត្ថ ស្រុកចិត្របុរី សហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាបករណីរក្សាទុកនិងជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៥ នាក់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នេះយោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹង កាលពីរសៀលថ្ងៃដដែលនេះ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀន លោក វរសេនីយត្រី រ៉ន សាមុត មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានដឹកនាំកម្លាំងចុះបង្ក្រាបករណីទីមួយនៅចំណុចភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ទី១- មានឈ្មោះ ឌីម ពិសី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ និង ទី២- មានឈ្មោះ ឃឹម ភារុណ ភេទប្រុស អាយុ ២៩ឆ្នាំ ដោយបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធសតុញៀនចំនួន ០៦ កញ្ចប់ .ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង .ជញ្ជីងថ្លឹង ចំនួន ០១ គ្រឿង . ម៉ូតូ ១ គ្រឿង និងសម្ភារ:សំរាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។

ប្រភពដដែលបានបន្តឲ្យដឹងថា នៅវេលាម៉ោង ១៣:០០ នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបន្តចុះឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ទៀត នៅភូមិបុសលាវ ឃុំបុសលាវលើ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយជនសង្ស័យទី១- ឈ្មោះ ជីវ តារា (ហៅង៉ោ) ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឈើទាលភ្លោះក្រោម ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ទី២- ឈ្មោះ ហូ សាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរស៊ីឈ្នួលគេ ទីលំនៅភូមិឈើទាលភ្លោះក្រោម ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នឹងបានដកហូតវត្ថុតាងរួមមាន៖ .ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កញ្ចប់ .ទូរស័ព្ទចំនួន ០២ គ្រឿង .ម៉ូតូ ១ គ្រឿង។
ប្រតិបត្តិការចុងក្រោយ កម្លាំងសមត្ថកិច្ចបានបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានឈ្មោះ សុះ រសាត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ នៅភូមិឈើទាលភ្លោះក្រោម ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ និងបានដកហូតវត្ថុតាង ១ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ .ទូរស័ព្ទ ចំនួន ០២ គ្រឿង និងជញ្ជីងថ្លឹង ចំនួន ១ ។
ប្រភពពីសមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យ ទាំង ៥ នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុកនៅបញ្ជាការកងរាជអាវុធខេត្តក្រចេះ ដេីម្បីកសាងសំណុំរឿងបន្តនីតិវិធី៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


