ចំពេលដែលសន្ទុះសេដ្ឋកិច្ចបន្តដើរអូសជើង រោងចក្រនៅប្រទេសថៃប្រមាណ ៧៩ កន្លែង បានបិទទ្វារទូទាំងប្រទេសកាលពីខែមករា។
ស្ថានភាពនៃការបិទរោងចក្រនៅក្នុងប្រទេសថៃអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្ត។