ព័ត៌មានអន្ដរជាតិ
ការបិទរោងចក្រនៅថៃ ទំនងកាន់តែធ្ងន់ធ្ងរទៅៗឆ្នាំនេះ
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានឱ្យដឹងថា ស្ថានភាពនៃការបិទរោងចក្រនៅក្នុងប្រទេសថៃអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្ត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីសប្ដាហ៍មុន។

បើតាមមជ្ឈមណ្ឌលស្រាវជ្រាវដដែល អត្រានៃការបិទរោងចក្រគឺខ្ពស់ជាង ១០០/ខែ កាលពីឆ្នាំ ២០២៤ ដែលជាអត្រាខ្ពស់ជាង ១០០/ខែ ២ ឆ្នាំជាប់ៗគ្នា។ ក្នុងនោះ ការបិទនៃសហគ្រាសធុនតូច និងមធ្យម (SMEs) មានច្រើនជាងគេ ដោយសារតែកម្សោយនៃមូលធន។
ជាមធ្យម ក្រុមហ៊ុនដែលបិទរោងចក្រនៅឆ្នាំ ២០២៤ មានដើមទុនតិចជាង ៣,៨ ដង ធៀបនឹងរោងចក្រដែលបានបិទនៅឆ្នាំ ២០២៣។
ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ មានការបិទរោងចក្រចំនួន ៤ ៨៥៥ និងរោងចក្របើកថ្មី ១ ៨១៨។ តួលេខនេះបង្ហាញថា ក្នុងរយៈពេល ២ ឆ្នាំ រោងចក្រប្រមាណ ១២៧ បានបិទទ្វារជាមធ្យមក្នុងមួយខែ។ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ មានការបិទចំនួន ៤ ៣០២ និងរោងចក្របើកថ្មី ៣ ០៣៤។ នេះមានន័យថា រោងចក្រ ៥៣ បិទទ្វារ ជាមធ្យម/ខែ។

K-Research បានកត់សម្គាល់ថា ឧស្សាហកម្មគ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិច កាត់ដេរ យានយន្ត និងដែកថែប បិទទ្វាររោងចក្រច្រើនជាងគេ។
កត្តាសំខាន់ៗដែលបង្កការបិទរួមមាន កំណើនសេដ្ឋកិច្ចថៃយឺតយ៉ាវ កម្សោយនៃការទិញ និងតម្រូវការក្នុងស្រុក បិងបញ្ហារចនាសម្ព័ន្ធក្នុងវិស័យផលិតកម្មដែលបន្តធ្វើឱ្យសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកចុះខ្សោយជាដើម។
ជាមួយគ្នានោះ ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន តម្រូវការសកលទាប និងការប្រកួតប្រជែងកាន់តែខ្លាំងទាំងក្នុងស្រុក និងទំនិញនាំចូល ក៏បានធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ប្រតិបត្តិករអាជីវកម្មថៃផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


